Close
ads Featured-Image
អតីតគ្រូបង្វឹក Liverpool, Newcastle និង Real Madrid ត្រលប់ទៅដឹកនាំក្លឹបនៅអេស្បាញវិញ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool និង សារិកាព្រៃ Newcastle លោក Rafael Benitez កំពុងត្រៀមខ្លួនវិលត្រលប់មកគ្រប់គ្រងវិញ បន្ទាប់ពីត្រូវ​បានតែងតាំងជាគ្រូបង្វឹកក្លឹប Celta Vigo ជាមួយការចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ។គួរបញ្ជាក់ថាបុរសសញ្ជាតិអេស្ប៉ាញវ័យ ៦៣ ឆ្នាំរូបនេះមិនមាន​ក្លឹបដឹកនាំនោះទេក្រោយ​ត្រូវក្រុមស្ករគ្រាប់ Everton បញ្ចប់តួនាទីក្នុងខែមករាឆ្នាំ ២០២២កន្លងទៅ ។

គួរបញ្ជាក់ថាលោក Benitez ដែលធ្លាប់មានតួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្ននៅ Chelsea និង Real Madrid រូបនេះបានចូលមកជំនួសតំណែងលោក Carlos Carvalhal ដែលបានចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយមានគុណសម្បត្តិជួយអោយពួកគេជៀសផុតពីការកាត់ចេញទៅលេងនៅលីកទីពីរ។

គួររំលឹកថា Celta Vigo ធ្វើបានល្អបំផុតនៅថ្ងៃប្រកួតបិទបញ្ចប់រដូវកាលដោយផ្តួលម្ចាស់ជើងឯក Barcelona ដើម្បីទទួលបានបីពិន្ទុពីលើតំបន់កាត់ចោលដោយឈរក្នុង​ចំណាត់ថ្នាក់ទី ១៣។
ប្រភព:BBC
វីដេអូ Celta Vigo vs Barcelona

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930