
បរទេស៖ ការផ្លាស់ប្តូរម្ចាស់ក្លឹបថ្មីរបស់ក្លឹប Manchester United ទំនងជានឹងមិនត្រូវបានកើតឡើង រហូតដល់ ពេលដែលរដូវកាល Premier League បានចាប់ផ្តើមសារជាថ្មី។
ខណៈពេលដែលអ្វីៗបាននិងកំពុងបន្តស្ថិតក្នុងដៃគ្រួសារ Glazer ដែលកំពុងពិចារណាលើសំណើរផ្សេងៗ ក្រោយពួកគេសម្រេចលក់ក្លឹប Man United ។ វាបានចាប់ផ្តើមត្រឡប់មកវិញកាលពីខែវិច្ឆិកាមុននៅដើមការប្រកួតបាល់ទាត់ពិភពលោក ហើយពួកគេនៅតែបន្តដំណើរទៅមុខទៀត ខណៈដែល Sheikh Jassim និង Sir Jim Ratcliffe រង់ចាំរកមើលថាតើអ្នកណានឹងត្រូវបានក្លាយជាម្ចាស់ក្លឹបបន្ទាប់របស់ MUFC ។
របាយការណ៍ចុងក្រោយនៅប៉ុន្មានថ្ងៃថ្មីៗនេះបានអះអាងថា វានឹងក្លាយជាមហាសេដ្ឋីកាតាដែលឈ្នះការប្រជែងដោយសូម្បីតែលោក Rio Ferdinand បានលើកឡើងថា វានឹងកើតឡើងភ្លាមៗ។ របាយការណ៍ពីខាងក្នុងជំរុំរបស់ Sheikh ពិតជាមិនសូវមានសុទិដ្ឋិនិយមទេ ហើយវាហាក់ដូចជាទីបញ្ចប់មិនទាន់ឃើញសម្រាប់នរណាម្នាក់នៅឡើយ។ យោងតាមកាសែត Times ដំណើរការនេះត្រូវបានគេរំពឹងថានឹងពន្យារពេលរហូតដល់រដូវកាលក្រោយបានចាប់ផ្តើមនៅថ្ងៃទី 14 ខែសីហា។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



