
បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានដកការចាប់អារម្មណ៍របស់ខ្លួនលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមាន់ក្នាយមាស Tottenham Hotspur កីឡាករ Harry Kane ដោយពួកគេជឿជាក់ថា Hotspur ជាពិសេសលោក Lewvy ហាក់មិនចង់លក់ខ្សែប្រយុទ្ធខ្លួនរូបនេះឡើយ ។ ប្រភពពីលោក Fabrizio Romano បានលើកឡើងថា ក្លឹប Manchester United ដឹងថា ក្លឹប Tottenham នឹងមិនលក់ខ្សែប្រយុទ្ធរូបនេះជាដាច់ខាត ដូច្នេះពួកគេនឹងមិនចំណាយពេលឥតប្រយោជន៍តាមយកខ្សែប្រយុទ្ធអង់គ្លេសរូបនេះឡើយ ដោយពួកគេផ្តោតលើគោលដៅបន្ទាប់របស់ពួកគេដូចជា Victor Osimhen, Rasmus Højlund.។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



