លោក Zinedine Zidane បានសារភាពថាពិតជាចង់ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនាពេលអនាគត។ នេះបើតាមចម្លើយរបស់លោកពេលសម្ភាសន៍ទស្សនាវដ្ដី GQ។
លោក Zidane និយាយថា លោកធ្លាប់លេងឲ្យក្រុមជម្រើសជាតិបារាំង ពេលនៅជាកីឡាករ ហើយនៅពេលនេះ ពេលលោកឡើងទៅជាគ្រូបង្វឹក ដូច្នេះលោកយល់ឃើញថា ជារឿងសមហេតុសមផល បើថ្ងៃណាមួយ លោកនឹងក្លាយគ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ពេលវេលាលោកនឹងទទួលតំណែងនេះ មិនមែនជាពេលនេះឡើយ។
Zidane បានសម្រាកពីការងារគ្រូបង្វឹកជាង ២ ឆ្នាំមកហើយ ក្រោយដឹកនាំ Real Madrid ពីរលើក លើកទីមួយ ពីឆ្នាំ ២០១៦ ដល់ ២០១៨ ហើយលើកទីពីរ ពីឆ្នាំ ២០១៩ ដល់ ២០២១។
កាលពីបារាំងចាញ់អាហ្សង់ទីនក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ឆ្នាំមុន មានសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើងថា សហព័ន្ធបាល់ទាត់បារាំងនឹងចែកផ្លូវគ្នាជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិបច្ចុប្បន្ន Didier Deschamps ហើយសម្រេចតែងតាំង Zidane ជាគ្រូបង្វឹកថ្មី។ ផ្ទុយទៅវិញ បារាំងបានសម្រេចបន្តកុងត្រាជាមួយ Deschamps រហូតដល់ឆ្នាំ ២០២៦៕
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]