

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Atalanta កិឡាករ Rasmus Hojlund បានចេញមកនិយាយអំពីអនាគតរបស់ខ្លួន ក្រោយផ្សារភ្ជាប់ពាក្យចរចាមរាមផ្ទេរទៅកាន់ក្លឹបយក្សនៅទីក្រុង Manchester គឺ Manchester United ។ Rasmus បាននិយាយថា៖ «Manchester United គឺជាក្លឹបដ៏ធំ ខ្ញុំត្រូវតែធ្វើឲ្យបានល្អបំផុត ប្រសិនបើពួកគេពិតជាចង់បានខ្ញុំពិតមែន…លោក Ten Hag? ខ្ញុំមិនទាន់បានទទួលទូរសព្ទពីគាត់ទេ»។

គួរបញ្ជាក់ផងដែលថា ក្លឹប Manchester United បានដាក់គោលដៅមេរបស់ខ្លួនក្នុងការនាំយកខ្សែប្រយុទ្ធទោលដ៏ឆ្នើមម្នាក់សម្រាប់យុទ្ធនាថ្មីរបស់ខ្លួននាពេលខាងមុខនេះ ខណៈ Rasmus ស្ថិតក្នុងគោលដៅរបស់ពួកគេជាមួយនឹង Kylian Mbappe, Harry Kane និងខ្សែប្រយុទ្ធឆ្នើមមួយចំនួនទៀត។

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Real ចែចូវខ្សែការពារតម្លៃ«៤០លានអឺរ៉ូ»ម្នាក់មកពង្រឹងក្រុម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real Madrid មុនពេលរដូវកាល 2025/26 […]


