
កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានក្លាយជាកីឡាករម្ចាស់ពានបាល់មាសទី៤ ដែលមានវត្តមានលេងនៅលីកកំពូលសហរដ្ឋអាមេរិក MLS ក្រោយព្រមព្រៀងផ្លាស់ទៅក្លឹប Inter Miami ។ ទោះយ៉ាងណារយៈកាលកន្លងមកមានកីឡាករឆ្នើម ៣រូបដែលធ្លាប់ឈ្នះពានបាល់មាស ហើយ លេងនៅទឹកដី សហរដ្ឋអាមេរិកនារយៈកាលកន្លងមក។
១.Lothar Matthaus
កំលុងពេលក្នុងវ័យ ២៩ ឆ្នាំ ខ្សែបម្រើការពារដ៏ល្បីល្បាញMatthaus បានឈ្នះពានរង្វាន់ Ballon d’Or និង German Footballer of the Year Awards ក្នុងឆ្នាំ ១៩៩០ និងទទួលបានពានរង្វាន់ FIFA World Player of the Year ជាលើកដំបូងក្នុងឆ្នាំ ១៩៩១ ។ ក្រោយសាងភាពល្បីល្បាញរយៈពេល២ទសវត្សនៅឆ្នាំ២០០០ Matthus បានសម្រេច ចិត្តផ្លាស់ទៅលេងអោយក្លឹបMetro Stars នៅ MLS ដោយរកបាន១៦គ្រាប់ និង Assist ១លើក។
វីដេអូ:
២.Hristo Stoichkov
ខ្សែប្រយុទ្ធ Stoichkov បានដឹកនាំក្រុមប៊ុលហ្គារីបង្ហាញវត្តមានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤នៅសហរដ្ឋអាមេរិកដ៏គួរអោយភ្ញាក់ផ្អើល និងបានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ផដ៏ល្អបំផុតជាប្រវត្តិសាស្ត្រ។ គាត់បានឈ្នះ Ballon d’Or នៅឆ្នាំនោះ ហើយត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ប៊ុលហ្គារីដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន។ ហើយក្រោយឈ្នះLa Liga ៥ដង និង Champion League ១ដង ជាមួយ Barcelona នៅឆ្នាំ២០០៣ Stoichkov បានសម្រេចផ្លាស់ទៅលេងនៅលីកកំពូល MLS ដោយចូលរួមជាមួយក្រុម Chicago Fire។
វីដេអូ:
៣.Ricardo Kaka
ខ្សែបម្រើដ៍មានភាពវ័យឆ្លាតសញ្ជាតិប្រេស៊ីលធ្លាប់លេងអោយ AC.Milan និង Real Madrid ហើយ Kaka គឺជាកីឡាករតែម្នាក់គត់ដែលធ្លាប់ឈ្នះបាល់មាសចុងក្រោយនៅឆ្នាំ២០០៨ មុនពេលMessi និង Ronaldo គ្រង់គ្រងរយៈពេល១០ឆ្នាំ។Kaka ធ្លាប់ឈ្នះពានWorld Cup ២០០២, FIFA Confederations Cup ២០០៥ និង FIFA Confederations Cup ២០០៩។ គាត់ក៏បានឈ្នះ Serie A, La Liga និង UEFA Champions League ផងដែរ។ទោះយ៉ាងណានៅឆ្នាំ ២០១៤ Kaka បានផ្លាស់ទៅ MLS ដោយចូលរួមជាមួយ Orlando City ដោយស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ Assist ២១ដង រយៈពេល៣រដូវកាល ។
វីដេអូ:
ប្រភព:sportsbrief

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]



