បរទេស៖ Leo Messi បានឈ្នះពានរង្វាន់ Ballon d’Or លើកទី៨របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ហើយគាត់បានអះអាងថា កីឡាករក្មេងៗចំនួន៤នាក់នឹងអាចឈ្នះពានរង្វាន់មួយនេះនៅពេលអនាគត។ Leo Messi បាននិយាយថា៖ «កីឡាករដែលនឹងឈ្នះពានរង្វាន់ Ballon d’Or នៅពេលអនាគត? វានឹងមានការប្រកួតប្រជែងដ៏អស្ចារ្យនៅឆ្នាំបន្តបន្ទាប់ដូចជាHaaland, Mbappe, Vinicius និងមានកីឡាករក្មេងៗជាច្រើនទៀតដែលនឹងប្រជែងគ្នាដណ្តើម Ballon d’Or ។ ខ្ញុំគិតថា Lamine Yamal ដែលមានវ័យក្មេង និងកំពុងលេងឲ្យ Barcelona ក៏ជាម្នាក់ផងដែរ។ »
គុនខ្មែរ៖ ទ្រគុនខ្មែរ ជាមួយគ្រុឌ! កក្រើកអ្នកបាត់ដំបង តាមសំណូមពរ របស់ហ្វេន គ្រុឌគុនខ្មែរ ! ជួបជាមួយគូប្រកួតដែលនឹងមកអង្រួនសង្វៀនដ៏អស្ចារ្យដែលនឹងមកធ្វើឲ្យអ្នកបាត់ដំបងជក់ចិត្តដិតអារម្មណ៍ ! ចូលរួមទស្សនាដោយសេរី និងគាំទ្រកីឡាករគុនខ្មែរ នៅថ្ងៃទី 4-5 ឧសភា 2024 នៅភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ចាប់ពីម៉ោង 6:30 ល្ងាចតទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Ole ធ្លាប់បង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស