Close
Featured-Image
Man.City សម្លឹង​ចង់សាងប្រវត្តិសាស្រ្តផ្តួល Man.Utd ដើម្បីលើកពាន FA Cup លើកទី៧
ទំហំអក្សរ
តូច
ធំ

ការប្រកួតពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេស FA Cup លើកទី១៤២នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង៩យប់រវាងក្លឹបមានមូលដ្ឋានរួមទីក្រុង Manchester ទាំងពីរ គឺ Man.City និង Man.Utd គឺជាការប្រកួតកាត់សេចក្តីពានទី៣របស់អង់គ្លេសនៅរដូវកាលនេះផងដែរ។ សម្រាប់ Man.City កំពុងសម្លឹងចង់លើកពាន ៣នៅរដូវកាលនេះ​ ក្រោយលើកពានEPL និងត្រៀមប្រកួត UCL វគ្គផ្តាច់ព្រ័ត្រជាមួយ Inter Milan ខណៈ Man.Utd ចង់លើកពានទី២ដើម្បីផ្តាប់ចិត្ត អ្នកគាំទ្រក្រោយលើកពាន EFL រឺ Carabao Cup នៅរដូវកាលនេះ។ ព្រ​មជាមួយគ្នានេះដែរ Man.City ក៏មានបំណងចង់សាងប្រវត្តិសាស្រ្តលើក ពាន FA Cup ជាលើកទី៧ ខណៈ Man.Utd ក៏ចង់ឈ្នះពានមួយនេះជាលើកទី១៣ ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City ធ្លាប់ចាញ់បីលើកក្នុងចំណោមការធ្វើដំណើរបួនលើកចុងក្រោយរបស់ពួកគេនៅលើទឹកដី Wembley ក្នុងព្រឹត្តការណ៍ FA Cupវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយឈ្នះការប្រកួតចុងក្រោយក្នុងឆ្នាំ ២០១៩។ ខណៈMan.Utd ពួក​គេ​បាន​ឈ្នះ​ត្រឹម​តែ​ពីរ​លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ទាំង​ប្រាំ​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង FA Cup ដោយ​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ឆ្នាំ២០១៦។

១.៥ប្រកួតចុងក្រោយរបស់របស់ Man.City នៅ FA Cup គឺឈ្នះទាំង៥លើក ខណៈ Man.Utd ឈ្នះ៥ដងដូចគ្នា។
២.ពត៌មានកីឡាករMan.Utd: ខ្សែប្រយុទ្ធ Anthony Martial រងរបួសមិនបានចូលលេង ខណៈ ខ្សែការពារកណ្តាល Raphael Verane និងវិលត្រលប់មកជួយក្រុមដោយចាប់ដៃគូជាមួយ Lindelof ខណៈ ខ្សែការពារស្លាបឆ្វេង Luke Shaw ក៍និងវិលត្រលប់មកជួយក្រុមវិញដូចគ្នា។ សម្រាប់ Man.City កីឡាករសំខាន់ៗដូចជា Kevin De Bruyne, Jack Grealish និង Ruben Dias ព្រមទាំង Manuel Akanji និងវិលត្រលប់មកជួយក្រុមក្រោយអវត្តមានពេលចាញ់ Brentford នៅ EPL។
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Man.City អាចនិងចូលលេង
Ortega; Walker, Dias, Ake; Stones, Rodri; Bernardo, De Bruyne, Gundogan, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៤.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utd
De Gea; Wan-Bissaka, Varane, Lindelof, Shaw; Casemiro, Eriksen; Sancho, Fernandes, Garnacho; Rashford
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតនេះគឺស្មើគ្នា Man.City ១: ១ Man.Utd បញ្ចប់ការប្រកួតម៉ោងធម្មតា និង លទ្ធផលទាត់បាល់ កាត់សេចក្តី ១១ម៉ែត្រ Man.City ជាអ្នកលើកពាន។
ប្រភព:whoscored&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ)
featured image

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930