Close
Featured-Image
កីឡាការិនី ស្រួង ភាវី សម្រេចបរិច្ចាគថវិកាបានពីការប្រកួតទាំងអស់ ដាក់ក្នុងមូលនិធិសប្បុរសធម៌ ដើម្បីជួយកុមារនៅកម្ពុជា
ទំហំអក្សរ
តូច
ធំ

កីឡាការិនីជម្រើសជាតិកម្ពុជាពោរពេញដោយទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម អ្នកនាង ស្រួង ភាវី បាន សម្រេចបរិច្ចាគថវិកាលើកទឹកចិត្ត ដែលទទួលបានពីការឈ្នះបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជាចូលទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ដើម្បីជួយដល់ជនក្រីក្រនៅក្នុង ប្រទេសកម្ពុជាជាពិសេសក្មេងៗដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅថ្ងៃអនាគត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

វីរៈការិនីសណ្ដានចិត្តដ៏ល្អប្រពៃរូបនេះ បានសរសេរបង្ហោះលើផេក ផ្លូវការណ៍របស់គាត់ថា «រាល់ ថវិកាដែល ខ្ញុំ ប្រកួត បាន ជ័យជម្នះបានទាំងប៉ុន្មានក្នុងការ ប្រកួតឈ្នះឬចាញ់ទោះតិចក្ដីច្រើនក្ដីគឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។ ហើយតាមពិតទៅខ្ញុំមិនមែនជាមានទ្រព្យ ធន ច្រើន អី ទេ តែ ខ្ញុំ ធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថារាល់សកម្មភាពពីមុននិងឥឡូវហើយទៅអនាគតគឺនៅដដែលក្នុងការជួយដល់ប្អូនៗ នៅក្នុងប្រទេសខ្មែរដែលត្រូវការ ជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត» ។ ទន្ទឹមនឹងនេះដែរ អ្នកនាង ស្រួង ភាវី បានលើកឡើងបន្ថែមទៀតថា «បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ ខ្ញុំផ្ទាល់ទាំងបេះដូងនិងអាយុជីវិតគឺខ្ញុំលះបង់ដេីម្បីកម្ពុជាអរគុណណាស់ពុកម៉ែបងប្អូន » ។ ទស្សនិក ជន និងប្រជាពលរដ្ឋ កម្ពុជា ទាំង មូល បានបង្ហាញពីអារម្មណ៍ក្ដុកក្ដួល ចំពោះកីឡាការិនី រូបនេះសម្រាប់ ចិត្តសប្បុរស និង មាន បេះដូង ជា ខ្មែរ ជួយខ្មែរ អស់ពីបេះដូងបែបនេះ ។

អ្នកនាង ស្រួង ភាវី ដែល បានប្រកួតតំណាងឳ្យកម្ពុជា ផ្នែកប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ដោយឈ្នះ បានមេដាយមាស ១គ្រឿង និង មេដាយសំរឹទ្ធ ១គ្រឿង ជូន ម្ចាស់ផ្ទះកម្ពុជា ។ តាម រយៈ ការឈ្នះ ពីការ ប្រកួតស៊ីហ្គេម លើក ទី ៣២ ឆ្នាំ ២០២៣ នេះ វីរៈការិនី ស្រួង ភាវី នឹង ទទួលបានប្រាក់រង្វាន់ពី ចំនួន ៥៦ លានរៀល តាមរយៈគោលការណ៍ នៃការផ្តល់ ប្រាក់រង្វាន់ សម្រាប់ការ ប្រកួតស៊ីហ្គេម ចំពោះរាល់អត្តពលិកដែល ឈ្នះ មេដាយមាស នឹងទទួលបាន ៤០ លានរៀល មេដាយប្រាក់ បាន ៣០ លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ១៦ លានរៀល ។

សូមជម្រាបថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ។ អ្នកនាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។ ភាវី ជាកំពូលកីឡាការិនីប្រភេទកីឡាស្នូកឃ័ររបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក ពិសេសថ្មីៗ គឺជាម្ចាស់មេដាយមាសកីឡា អាស៊ី អាគ្នេយ៍ ដែលរៀបចំឡើងនៅកម្ពុជា នាឆ្នាំ២០២៣នេះផងដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង