Close
Ads: 88BOL
Featured-Image
កីឡាការនីកម្ពុជា ស្រួង ភាវី ទទួលបានអញ្ជើញពិសេសមួយ ដែលមានការ​ចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់​​ប្រទេស​​កូរ៉េ​ខាងត្បូង
ទំហំអក្សរ
តូច
ធំ

ម្ចាស់មេដាយ ស៊ីហ្គេមលើកទី៣២ របស់ប្រទេសកម្ពុជាគឺ អ្នកនាង ស្រួង ភាវី បានទទួលការអញ្ជើញពិសេសមួយ ដើម្បីចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់​​ប្រទេស​​កូរ៉េ​ខាងត្បូងផងដែរ។ អ្នកនាង ស្រួង ភាវី បានបង្ហាញពីមោទនភាពក្នុងនាមជាកូនខ្មែរម្នាក់ដែលមានវត្តមានក្នុងកម្មវិធីពិសេសនោះថា៖ « ជា​មហា​កិត្តិយស​ដ៏​ក្រៃលែង​សម្រាប់​កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ !ថ្ងៃ​នេះ​នាង​ខ្ញុំ​បាន​ទទួល​ការ​អញ្ជើញ​ពី​អង្គការ​ “កងទ័ព​សង្គ្រោះ”​ ឬហៅ​ថា​ទាហាន​សម្រាប់​ជួយ​សង្គ្រោះ​ ​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​។ ក្នុង​កម្មវិធី​ ​(ការបរិច្ចាគ និងការចែករំលែក​) ជា​ព្រឹត្តិការណ៍អញ្ជើញក្រុមរួមគ្នាតាមរយៈការចែករំលែក ដែលជាប្រទេសកូរ៉េដ៏កក់ក្តៅ​។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 3 people and text that says 'SAIKETION THE 구세군 사람 사람들 당신 입니다.'

កម្មវិធី​ប្រព្រឹត្តិ​ទៅ​ក្រោម​​អធិបតីភាព​លោក​ប្រធានាធិបតី​របស់​ប្រទេស​កូរ៉េ​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​រដ្ឋ​មន្ត្រី​ធំ​ៗ​ បណ្ដា​អ្នក​អង្ការ​នានា​ អ្នក​ជំនួញ​ធំ​ៗ​ សិល្បករ​ ​សិល្បការិនី​ល្បីៗលំដាប់ប្រទេស​ ដែល​សុទ្ធ​តែ​ជា​អ្នក​ចូល​រួម​ជួយ​សង្គម​ជាតិ​ ជួយ​សង្គ្រោះ​ប្រជាជន​តាម​រយៈ​ការ​បរិច្ចាគ​របស់​ពួក​គេ​។
ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​មួយ​ឆ្នាំ​គេ​ប្រារព្ធ​ធ្វើ​ម្ដង​រៀងរាល់​ឆ្នាំ​ ហេីយ​រឹតតែ​អស្ចារ្យ​នោះ​គឺ​ លោក​ប្រធានាធិបតី​មិន​ត្រឹម​តែ​បរិច្ចាគ​នូវ​តំណាង​ថវិកា​ជាតិ​តែ​ប៉ុណ្ណោះ​ទេ​ លោក​ក៏​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​របស់​លោក​ ព្រមទាំង​ភរិយា​ក្នុង​កិច្ចការនេះផងដែរ។
May be an image of 11 people, newsroom and text
ក្នុង​ឱកាស​នេះ​ផង​ដែរ​នាង​ខ្ញុំ​ក៏​បាន​​ថ្លែង​ទៅ​កាន់​អង្គ​ពិធី​ថា​ សម្រាប់​រូប​នាង​ខ្ញុំ​ផ្ទាល់​ដែល​ជា​ស្រ្តី​មួយ​រូប​មក​ពី​ប្រទេស​កម្ពុជា​ បាន​ដាក់​កាយ​ ដាក់​ចិត្ត​ បេះដូង​​ និង​ហ៊ាន​ពលី​ទាំង​ជីវិត​របស់​ខ្ញុំ​ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ក្នុង​ពិភព​លោក​យេីង​នេះ​ដោយ​ពុំ​មាន​ការ​រាថយ​ឡេីយ​។ ពេល​នោះ​ក្នុង​អង្គ​ពិធី​ក៏​បន្លឺ​ស្នូរ​ទះ​ដៃ​អបអរ​សាទរ​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​រូប​នាង​ខ្ញុំ​​ “ជឿ​ស្ដាប់​តាម​ឱវាទ​របស់​ព្រះ​ពុទ្ធ​សាសនា​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​ពន្លឺ​នៃ​ជីវិត​ដល់​សព្វថ្ងៃ​នេះ​ »៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 33 18 6 9 67 52 +15 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 West Ham United 35 13 10 12 56 65 -9 49
    9 Chelsea 33 13 9 11 63 59 +4 48
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • Sponsor by 88Bol