Close
Sponsor ads Featured-Image
កីឡាការិនី ស្រួង ភាវី សម្រេចបរិច្ចាគថវិកាបានពីការប្រកួតទាំងអស់ ដាក់ក្នុងមូលនិធិសប្បុរសធម៌ ដើម្បីជួយកុមារនៅកម្ពុជា
ទំហំអក្សរ
តូច
ធំ

កីឡាការិនីជម្រើសជាតិកម្ពុជាពោរពេញដោយទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម អ្នកនាង ស្រួង ភាវី បាន សម្រេចបរិច្ចាគថវិកាលើកទឹកចិត្ត ដែលទទួលបានពីការឈ្នះបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជាចូលទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ដើម្បីជួយដល់ជនក្រីក្រនៅក្នុង ប្រទេសកម្ពុជាជាពិសេសក្មេងៗដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅថ្ងៃអនាគត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

វីរៈការិនីសណ្ដានចិត្តដ៏ល្អប្រពៃរូបនេះ បានសរសេរបង្ហោះលើផេក ផ្លូវការណ៍របស់គាត់ថា «រាល់ ថវិកាដែល ខ្ញុំ ប្រកួត បាន ជ័យជម្នះបានទាំងប៉ុន្មានក្នុងការ ប្រកួតឈ្នះឬចាញ់ទោះតិចក្ដីច្រើនក្ដីគឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។ ហើយតាមពិតទៅខ្ញុំមិនមែនជាមានទ្រព្យ ធន ច្រើន អី ទេ តែ ខ្ញុំ ធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថារាល់សកម្មភាពពីមុននិងឥឡូវហើយទៅអនាគតគឺនៅដដែលក្នុងការជួយដល់ប្អូនៗ នៅក្នុងប្រទេសខ្មែរដែលត្រូវការ ជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត» ។ ទន្ទឹមនឹងនេះដែរ អ្នកនាង ស្រួង ភាវី បានលើកឡើងបន្ថែមទៀតថា «បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ ខ្ញុំផ្ទាល់ទាំងបេះដូងនិងអាយុជីវិតគឺខ្ញុំលះបង់ដេីម្បីកម្ពុជាអរគុណណាស់ពុកម៉ែបងប្អូន » ។ ទស្សនិក ជន និងប្រជាពលរដ្ឋ កម្ពុជា ទាំង មូល បានបង្ហាញពីអារម្មណ៍ក្ដុកក្ដួល ចំពោះកីឡាការិនី រូបនេះសម្រាប់ ចិត្តសប្បុរស និង មាន បេះដូង ជា ខ្មែរ ជួយខ្មែរ អស់ពីបេះដូងបែបនេះ ។

អ្នកនាង ស្រួង ភាវី ដែល បានប្រកួតតំណាងឳ្យកម្ពុជា ផ្នែកប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ដោយឈ្នះ បានមេដាយមាស ១គ្រឿង និង មេដាយសំរឹទ្ធ ១គ្រឿង ជូន ម្ចាស់ផ្ទះកម្ពុជា ។ តាម រយៈ ការឈ្នះ ពីការ ប្រកួតស៊ីហ្គេម លើក ទី ៣២ ឆ្នាំ ២០២៣ នេះ វីរៈការិនី ស្រួង ភាវី នឹង ទទួលបានប្រាក់រង្វាន់ពី ចំនួន ៥៦ លានរៀល តាមរយៈគោលការណ៍ នៃការផ្តល់ ប្រាក់រង្វាន់ សម្រាប់ការ ប្រកួតស៊ីហ្គេម ចំពោះរាល់អត្តពលិកដែល ឈ្នះ មេដាយមាស នឹងទទួលបាន ៤០ លានរៀល មេដាយប្រាក់ បាន ៣០ លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ១៦ លានរៀល ។

សូមជម្រាបថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ។ អ្នកនាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។ ភាវី ជាកំពូលកីឡាការិនីប្រភេទកីឡាស្នូកឃ័ររបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក ពិសេសថ្មីៗ គឺជាម្ចាស់មេដាយមាសកីឡា អាស៊ី អាគ្នេយ៍ ដែលរៀបចំឡើងនៅកម្ពុជា នាឆ្នាំ២០២៣នេះផងដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត»
featured image

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News

ចុចអានបន្ត
អត្ថបទទាក់ទង