បរទេស៖ ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម បានលើកឈ្មោះខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុមកាំភ្លើងធំ Arsenal ថាជាគូប្រជែងដ៏ស្វិតស្វាញបំផុតបន្ទាប់ពីខ្សែការពារកណ្តាលសញ្ជាតិអាហ្សង់ទីនរូបនេះបានផ្លាស់ពី Ajax មកកាន់ទឹកដី Old Trafford ក្នុងតម្លៃ ៥៧ លានផោនកាលពីរដូវក្តៅឆ្នាំមុន។
ក្រោយមកដល់ទឹកដីអង់គ្លេសដំបូងកីឡាករវ័យ ២៥ ឆ្នាំត្រូវបានមើលឃើញថានិងមិនអាចរីកចម្រើនជោគជ័យហើយល្បីឈ្មោះនៅ ក្របខ័ណ្ឌ Premier League ដោយសារតែកម្ពស់របស់គេទាបធៀបទៅកីឡាករដទៃទៀតប៉ុន្តែ Martinezបានបង្ហាញសមត្ថភាពល្អគួរអោយចាប់ អារម្មណ៏ជាមួយ Raphael Varane មុនពេលជួយអាហ្សង់ទីនឈ្នះពាន World Cup ២០២២។ យ៉ាងណាមិញ Jesus បច្ចុប្បន្នមានបញ្ហារបួសជង្គង់មិនទាន់ជាសះស្បើយនៅឡើយ និងមិនបានបង្ហាញខ្លួនពេល Arsenal ផ្តួលMan.Utd កាលពីខែមករា ប៉ុន្តែបានបង្ហាញខ្លួនចូលលេងចុងក្រោយពេលក្រុមចាញ់ Man.Utd កាលពីដើមរដូវកាល។ ទន្ទឹមនឹងនោះ Martinez ទើបតែជួយអោយMan Utd យកឈ្នះ Newcastle ក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cupរឺ Carabao កាលពីថ្ងៃអាទិត្យ ដើម្បីលើកពានជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ ២០១៧មក។
ក្លឹបInter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ សំណាងអីយ៉ាងនេះ! កីឡាករគុនខ្មែរ នៅខេត្តសៀមរាប ត្រូវរង្វាន់ឡានខ្លាញ់គោពីគ្រុឌ ស្រែកផ្អើលពេញភូមិ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata Martino […]