អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានបញ្ជាក់ថាខ្សែការពារ Lisandro Martinez, Noussair Mazraoui និង Matthijs de Ligt សុទ្ធតែជាជម្រើសជម្រើសសម្រាប់ការប្រកួត EFL Cup ជុំទី ៣ នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃពុធជាមួយក្រុមភ្ញៀវ Barnsley ។ក្រុមMan.Utd បានដកចេញកីឡាករសំខាន់៣រូបនេះក្នុងពេលទទួលជ័យជម្នះ ៣-0 សម្រាប់ការប្រកួតក្របខណ្ឌ Premier League លើក្រុមម្ចាស់ផ្ទះ Southampton កាលពីចុងសប្តាហ៍មុន។
ខណៈ Martinez និង Mazraoui បានសម្រាកនៅពាក់កណ្តាលតង់ទីពីរជាមួយនឹងបញ្ហាដែលមិនបានបញ្ជាក់ De Ligt ក៏ត្រូវបានដកចេញផងដែរ។ ខ្សែការពារសញ្ជាតិហូឡង់ De Ligt បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកួតថា៖ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែមានអាការចុករោយបន្តិចបន្តួចក្នុងរយៈពេល ៥ នាទីចុងក្រោយនេះ។ “វាជាលើកទីមួយហើយដែលខ្ញុំគិតថាក្នុងរយៈពេល 5 ខែដែលខ្ញុំបានលេងបីដងជាប់ៗគ្នា។ ខ្ញុំចង់លេងរហូតដល់ចប់ ប៉ុន្តែគ្រូបង្វឹកបាននិយាយថា ជម្រើសល្អគឺអោយខ្ញុំសម្រាកសិន។
ដូច្នេះចាប់តាំងពីពេលនេះមកដល់ពេលនេះលោក Ten Hag បានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលការប្រកួត EFL Cup របស់ Man United ជាមួយក្រុមមកពីលីកលំដាប់ទីពីរអង់គ្លេស( League One) KW Barnsley ដោយបញ្ជាក់ពីស្ថានភាពពួកគេទាំងបីនាក់គឺមានសុខភាពល្អ និងត្រៀមចូលលេងនៅ Old Trafford ម៉ោង២រំលងអធ្រាតនេះ។
ប្រភព:Sportsmole
(បរទេស)៖ ត្រលប់ទៅអំឡុងឆ្នាំ២០១៥ លោក Zinedine Zidane ធ្លាប់បានបង្ហើបឈ្មោះតារាឆ្នើម ៣រូប ដែលជាកីឡាករដែលរូបគាត់ចូលចិត្តបំផុតនៅអំឡុងពេលនោះ។ យោងតាមសារព័ត៌មាន TNT Sports បានឲ្យដឹងថា លោក Zidane បាននិយាយយ៉ាងដូច្នេះថា «បន្ទាប់ពី Ronaldo និង Messi គឺ Eden Hazard ដែលជាកីឡាករដែលខ្ញុំចូលចិត្ត ហើយវាពិតជាអស្ចារ្យណាស់ក្នុងការមើលពួកគេលេង»។អត្ថបទកំពុងចាប់អារម្មណ៍៖ អត់ដែរដឹងសោះ! កីឡាកររូបនេះ ជាកីឡាករដែល Zidane ចូលចិត្ត បន្ទាប់ពី Ronaldo និង Messi សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Hazard បានផ្លាស់មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ ដោយផ្ទេរពី Chelsea ក្នុងតម្លៃប្រមាណ ១៥០លានអឺរ៉ូ ប៉ុន្តែមិនទទួលបានផ្លែផ្កានោះទេ ដោយរូបគេមិនអាចបង្ហាញខ្លួនបានល្អ ដូចកាលនៅ Chelsea នោះឡើយ […]