បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមររបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo នៅតែមានឈ្មោះថា ជាម្ចាស់ជើងឯកពានរង្វាន់ Carabao Cup នៅរដូវកាលនេះ បើទោបីជារូបគេបានចែកផ្លូវជាមួយនឹងក្លឹបយក្សនៅទីក្រុង Manchester មួយនេះកាលពីខែមករាកន្លងទៅក្តី។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ប៉ុន្តែវាត្រូវអាស្រ័យលើការសម្រេចចិត្តពីសំណាក់ក្លឹប Manchester United ដោយសារតែច្បាប់ EFL 20.2 ស្តីពីការផ្តល់មេដាយអានថា “មេដាយចំនួន 30 ត្រូវបានប្រគល់ជូនអ្នកឈ្នះ និងជើងឯករង”
Manchester United មានកីឡាករត្រឹមតែ២៧នាក់ប៉ុណ្ណោះ។ នៅសល់ 3 ទៀត ហើយវាអាស្រ័យលើក្លឹបក្នុងការសម្រេចចិត្តថា តើ CR7 អាចនឹងទទួលបានវាដែរឬទេ។
ក្រៅពី Ronaldo សម្បីតែអ្នកចាំទីដែល Manchester United ខ្ចីជើងពី Newcastle United កីឡាករ Martin Dúbravka ដែលត្រលប់ទៅកាន់ Newcastle វិញកាលពីខែមករាក៏មានសិទ្ធិទទួលបានមេដាយផងដែរ ប្រសិនបើក្លឹប Man Utd សម្រេចផ្តល់ទៅឲ្យរូបគេនោះ។
                
                
                
                
                
                