Close
Close
Ads: 88BOL
កំពូលកីឡាករបាល់ទាត់ ១០រូប ដែលមានអ្នកចុច Following ច្រើនបំផុតនៅលើ Instagram
ទំហំអក្សរ
តូច
ធំ

បើនិយាយពីបណ្តាញទំនាក់ទំនងសង្គមយក្ស Instagram វិញគឺកំពូលអត្តពលិក២រូបមានដូចជាៈ Lionel Messi និង Cristiano Ronaldo ប្រាកដជាឈរនៅលើគេ ក្នុងនាមជាកីឡាករដែលមានអ្នកចុចតាមដាន(Following)ច្រើនបំផុត។ប្រភពពីគេហទំព័រ ​​Marca បានឱ្យដឹងថា Crisstiano Ronaldo បានក្លាយជាមនុស្សដំបូង គេដែលមានអ្នកតាមដានរហូតដល់ទៅ៤០០ លាននាក់នៅលើ Instagram ចាប់តាំងពីឆ្នាំ២០២២។ប៉ុន្តែគិតត្រឹមចុងខែមិថុនា ២០២៣នេះម្ចាស់ពានបាល់មាស៥សម័យ នៅតែនាំមុខគេក្នុងនាមអ្នកចុចតាមដានច្រើនបំផុត។
ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូបមានប្រិយមិត្តចុច(Following)ច្រើនបំផុត
១.James Rodriguez (៥០.៩លានFollower)
ខ្សែបម្រើស្លាបក្រុមជម្រើសជាតិកូឡុំប៊ីបច្ចុប្បន្នមិនមានក្លឹបអាជីពលេងនោះទេ ក្រោយពីត្រូវក្លឹបOlympiakos បញ្ចប់កុងត្រារួចមក។

២.Paul Pogba(៥៩.៨លានfollower)
ខ្សែបម្រើកណ្តាលក្រុមមាន់គកបារាំងបច្ចុប្បន្នកំពុងត្រូវបានក្លឹប Juventus ត្រៀមលក់រូបគេចេញក្រោយរងបញ្ហារបួសញឹកញាប់។

៣.Sergio Ramos(៥៩.១លានfollower)
ខ្សែការពារកណ្តាលរូបនេះកំពុងសម្លឹងចង់ផ្លាស់ទៅកាន់អតីតក្លឹប Sevilla ក្រោយចែកផ្លុវជាមួយ PSG។

៤.Mohamed Salah(៦០.៦លានfollower)
សម្រាប់ការរគ្រាប់បាល់វិញនៅរដូវកាលនេះខ្សែប្រយុទ្ធស្លាបអន្តរជាតិអេហ្សីបរបស់ហង្សក្រហម Liverpool នៅតែមិនធ្លាក់ទម្រង់លេងទោះបីជារដូវកាលនេះមិនបានជួយ​ក្លឹបឈ្នះពានក៏ដោយ។

៥.Zlatan Ibrahimovic(៦១លានFollower)
ខ្សែប្រយុទ្ធក្រុមAC.Milan ទើបតែប្រកាសចូលនិវត្តន៏ពីបាល់ទាត់អាជីព និង ក្រោយពីខកខានមិនបានជួយក្រុមជម្រើសជាតិស៊ុយអ៊ែតចូលរួមព្រឹត្តិការណ៍ World Cup ២០២២។

៦.Marcelo (៦៤.១លានFollower)
វីរ​បុរស Real Madrid និងជាខ្សែការពារស្លាបឆ្វេងសញ្ចាតិប្រេស៊ីលបច្ចុប្បន្នកំពុងលេងអោយក្លឹបFluminense នៅស្រុកកំណើត។

៧.Kilyan Mbappe(១០៥លានFollower)
ខ្សែប្រយុទ្ធក្រុមមាន់គកកបារាំងបច្ចុប្បន្នកំពុងចាកចេញពី PSG ខណៈក្រុមអធិរាជស Real Madrid គឺជាគោលដៅបន្ទាប់។

៨.Neymar(២១០លានFollower)
ខ្សែប្រយុទ្ធជំនាញញាក់បាល់និងកំពុងញាំញីដោយសាររបួសនិងមានកំនត់ត្រាថ្លៃបំផុតក្នុងពិភពបាល់ទាត់រូបនេះហាក់ថមថយទម្រង់លេងប៉ុន្តែនៅតែឈរនៅចំណាត់ថ្នាក់ទី៣ដែលមានអ្នកចុច Following ច្រើនបំផុត។

៩.Lionel Messi(៤៧៦Follower)
វីរបុរសដែលជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup ២០២២ បានឈរនៅលេខរៀងទី២ ក្នុងនាមអ្នក Following ច្រើនបំផុត។

១០.Cristiano Ronaldo (៥៩៣លាន Follower)
កំពូលខ្សែប្រយុទ្ធស្លាបក្រុមAl-Nassr គឺជាកីឡាករដែលឈរនៅលេខរៀងទី១ក្នុងនាមអត្តពលិកដែលមានអ្នកចុច Following ច្រើនបំផុតនៅសម័យបាល់ទាត់ដ៍ទំនើបនេះ។

ប្រភព:Sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930