
បើនិយាយពីបណ្តាញទំនាក់ទំនងសង្គមយក្ស Instagram វិញគឺកំពូលអត្តពលិក២រូបមានដូចជាៈ Lionel Messi និង Cristiano Ronaldo ប្រាកដជាឈរនៅលើគេ ក្នុងនាមជាកីឡាករដែលមានអ្នកចុចតាមដាន(Following)ច្រើនបំផុត។ប្រភពពីគេហទំព័រ Marca បានឱ្យដឹងថា Crisstiano Ronaldo បានក្លាយជាមនុស្សដំបូង គេដែលមានអ្នកតាមដានរហូតដល់ទៅ៤០០ លាននាក់នៅលើ Instagram ចាប់តាំងពីឆ្នាំ២០២២។ប៉ុន្តែគិតត្រឹមចុងខែមិថុនា ២០២៣នេះម្ចាស់ពានបាល់មាស៥សម័យ នៅតែនាំមុខគេក្នុងនាមអ្នកចុចតាមដានច្រើនបំផុត។
ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូបមានប្រិយមិត្តចុច(Following)ច្រើនបំផុត
១.James Rodriguez (៥០.៩លានFollower)
ខ្សែបម្រើស្លាបក្រុមជម្រើសជាតិកូឡុំប៊ីបច្ចុប្បន្នមិនមានក្លឹបអាជីពលេងនោះទេ ក្រោយពីត្រូវក្លឹបOlympiakos បញ្ចប់កុងត្រារួចមក។
២.Paul Pogba(៥៩.៨លានfollower)
ខ្សែបម្រើកណ្តាលក្រុមមាន់គកបារាំងបច្ចុប្បន្នកំពុងត្រូវបានក្លឹប Juventus ត្រៀមលក់រូបគេចេញក្រោយរងបញ្ហារបួសញឹកញាប់។
៣.Sergio Ramos(៥៩.១លានfollower)
ខ្សែការពារកណ្តាលរូបនេះកំពុងសម្លឹងចង់ផ្លាស់ទៅកាន់អតីតក្លឹប Sevilla ក្រោយចែកផ្លុវជាមួយ PSG។
៤.Mohamed Salah(៦០.៦លានfollower)
សម្រាប់ការរគ្រាប់បាល់វិញនៅរដូវកាលនេះខ្សែប្រយុទ្ធស្លាបអន្តរជាតិអេហ្សីបរបស់ហង្សក្រហម Liverpool នៅតែមិនធ្លាក់ទម្រង់លេងទោះបីជារដូវកាលនេះមិនបានជួយក្លឹបឈ្នះពានក៏ដោយ។
៥.Zlatan Ibrahimovic(៦១លានFollower)
ខ្សែប្រយុទ្ធក្រុមAC.Milan ទើបតែប្រកាសចូលនិវត្តន៏ពីបាល់ទាត់អាជីព និង ក្រោយពីខកខានមិនបានជួយក្រុមជម្រើសជាតិស៊ុយអ៊ែតចូលរួមព្រឹត្តិការណ៍ World Cup ២០២២។
៦.Marcelo (៦៤.១លានFollower)
វីរបុរស Real Madrid និងជាខ្សែការពារស្លាបឆ្វេងសញ្ចាតិប្រេស៊ីលបច្ចុប្បន្នកំពុងលេងអោយក្លឹបFluminense នៅស្រុកកំណើត។
៧.Kilyan Mbappe(១០៥លានFollower)
ខ្សែប្រយុទ្ធក្រុមមាន់គកកបារាំងបច្ចុប្បន្នកំពុងចាកចេញពី PSG ខណៈក្រុមអធិរាជស Real Madrid គឺជាគោលដៅបន្ទាប់។
៨.Neymar(២១០លានFollower)
ខ្សែប្រយុទ្ធជំនាញញាក់បាល់និងកំពុងញាំញីដោយសាររបួសនិងមានកំនត់ត្រាថ្លៃបំផុតក្នុងពិភពបាល់ទាត់រូបនេះហាក់ថមថយទម្រង់លេងប៉ុន្តែនៅតែឈរនៅចំណាត់ថ្នាក់ទី៣ដែលមានអ្នកចុច Following ច្រើនបំផុត។
៩.Lionel Messi(៤៧៦Follower)
វីរបុរសដែលជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup ២០២២ បានឈរនៅលេខរៀងទី២ ក្នុងនាមអ្នក Following ច្រើនបំផុត។
១០.Cristiano Ronaldo (៥៩៣លាន Follower)
កំពូលខ្សែប្រយុទ្ធស្លាបក្រុមAl-Nassr គឺជាកីឡាករដែលឈរនៅលេខរៀងទី១ក្នុងនាមអត្តពលិកដែលមានអ្នកចុច Following ច្រើនបំផុតនៅសម័យបាល់ទាត់ដ៍ទំនើបនេះ។
ប្រភព:Sportsbrief

ក្រុមអ្នកមានបុណ្យ Barcelona អាចប្រឈមនឹងបញ្ហាជាមួយ LaLiga ជុំវិញការចុះឈ្មោះកីឡាករចំណូលថ្មី Marcus Rashford នៅរដូវក្តៅនេះ។គួររំលឹកថាម្ចាស់ជើងឯក LaLiga បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីផ្ទេរយក Rashford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៍នៅឆ្នាំ2026មានតម្លៃចន្លោះពី30ទៅ35លានយូរ៉ូ។មានន័យថាការចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាប-ឆ្វេងក្រុមតោកំណាចអង់គ្លេសអាចនឹងត្រូវប្រកាសនៅថ្ងៃពុធនេះយ៉ាងយូរបំផុត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាប្រភពពីគេហទំព័រ Goal បានចុះផ្សាយថាៈ Barcelona នឹងមិនអាចចុះឈ្មោះកីឡាករ Man.Utd គឺ Rashford ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងរួមរឹតលើស្ថានភាពជាក់ស្តែងរបស់ពួកគេ បើទោះបីជាក្រុមបានឈ្នះពាន La liga កាលពីរដូវកាលចាស់ក៏ដោយ។យ៉ាងណាម៉ិញនៅក្នុងកិច្ចសន្យាបានបញ្ជាក់ផងដែរថាប្រសិនជា Barcelona មិនអាចផ្ទេរយក Rashford ជាអចិន្រៃ្តយ៍បានទេ នោះពួកគេនិងត្រូវបង់ប្រាក់ដល់ Man.Utd លើការពិន័យចំនួន៥លានយូរ៉ូផងដែរ។ Rashford ក៏បានទទួលយល់ព្រមលើការកាត់ប្រាក់ខែចំនួន ២៥ភាគរយផងដែរជុំវិញការផ្ទេរមកទឹកដី Catalan។ការពិតពួកគេបានបង្វែរគោលដៅទៅរក Rashford បន្ទាប់ពីបរាជ័យក្នុងការនាំយក Nico Williams […]


