Close
Sponsor ads Featured-Image
មកស្គាល់កីឡាករបាល់ទាត់៧រូបកំពុងកាន់កាប់ភាគហ៊ុនធំ និង មានក្លឹបផ្ទាល់ខ្លួន​
ទំហំអក្សរ
តូច
ធំ

N’golo Kante ទើបតែបានបញ្ចប់ការទិញក្លឹប Royal Excelsior Virton នៅលីកទី៣របស់បែលហ្ស៊ិក ស្របពេលកីឡាករសញ្ជាតិបារាំងរូបនេះទើបតែបានបញ្ចប់ការ ផ្ទេរដ៏មានសក្តានុពលទៅកាន់្កលឹប​ Al-Ittihad ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយរកបាន២៥លានផោន/១ឆ្នាំ ពោលគឺមានកុងត្រា៤ឆ្នាំ។
Kante ត្រូវបានចាត់បញ្ចូលជាកីឡាករទី៧ដែលមានភាគហ៊ុននៅក្នុងក្លឹបក្នុង នាម កីឡាករបាល់ទាត់អាជីព ខណៈសមាជិកជ័យលាភី World Cup ២០១៨ និងចូលកាន់តំណែងនៅថ្ងៃទី ១ ខែកក្កដា បន្តពីអ្នកវិនិយោគ និងជាអតីតម្ចាស់ក្លឹបគឺលោក Flavio Becca ដែលបានជួយក្លឹបឱ្យរស់រានមានជីវិតក្រោយចូលកាន់កាប់នៅឆ្នាំ ២០១៨។
ខាងក្រោមនេះជាកីឡាករបាល់ទាត់៧រូបដែលកំពុងកាន់កាប់ភាគហ៊ុនក្លឹបបាល់ទាត់អាជីព
១.Cesar Azpilicueta
ប្រធានក្រុមតោខៀវ Chelsea បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសហម្ចាស់របស់ Hashtag United ក្នុងឆ្នាំ ២០១៨។ ក្លឹបនេះដំបូងឡើយជាក្រុម YouTube ប៉ុន្តែឥឡូវនេះប្រកួតប្រជែងនៅក្នុង Isthmian League North Division ដែលជាកម្រិតទីប្រាំបីនៃបាល់ទាត់អង់គ្លេស។

២.Cesc Fabregas
គេហទំព័រ Mirror UK បានចុះផ្សាយថាអតីតខ្សែបម្រើ Arsenal និង Barcelona បានក្លាយជាសហម្ចាស់ក្លឹប Serie B អ៊ីតាលី Como បន្ទាប់ពីចូលរួមជាមួយក្លឹប​ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំក្នុងឆ្នាំ ២០២២ ពោលគឺបន្ទាប់ពីចាកចេញពីក្រុម AS Monaco នៅលីកកំពូលបារាំងរួចមក។

៣.Hector Bellerin
គេហទំព័រ 90min ខ្សែការពារ Sporting CP បានក្លាយជាម្ចាស់ភាគហ៊ុនធំទីពីរនៃក្លឹបvegan club, Forest Green Rovers ក្នុងឆ្នាំ ២០២០ ទោះបីកំពុងលេងអោយ Arsenal៊។បច្ចុប្បន្នក្លឹបកំពុងលេងនៅលីកលំដាប់ទី៣(Ligue-One)

៤.Jamie Vardy
អ្នកឈ្នះ Premier League ជាមួយ Leicester City គាត់ត្រូវបានបង្ហាញថាជាសហម្ចាស់ថ្មីរបស់ Rochester New York FC ក្នុងឆ្នាំ ២០២១។ គាត់បានជួយក្លឹបឱ្យរស់ឡើងវិញនៅឆ្នាំ ២០២២ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ ឆ្នាំ។

៥.Eden Hazard
អតីតខ្សែបម្រើ Chelsea បានទិញភាគហ៊ុន San Diego 1904 FC ក្នុងឆ្នាំ ២០១៩ ជាមួយអតីតមិត្តរួមក្រុម Demba Ba ហើយក្រោយមកក៏មានការចូលរួមពីសំណាក់ Yohan Cabaye និង Moussa Sow ។ ក្លឹប​នេះបច្ចុប្បន្នកំពុង​ប្រកួត​ប្រជែងនៅលីកទី៣អាមេរិក។

៦.Wilfried Zaha
ខ្សែបម្រើ Crystal Palace បានទិញក្លឹប Espoir Club D’Abengourou នៅលីកទី៤ នៃបាល់ទាត់កូឌីវ័៣ ក្នុងខែកញ្ញា ឆ្នាំ ២០២២ ហើយមានមហិច្ឆតាធំសម្រាប់ក្លឹប។ ថ្មីៗ​នេះ​អតីតខ្សែប្រយុទ្ធ Man.Utd បានប្រមែប្រមូលម្ចាស់ភាគហ៊ុនមានតារារ៉េប Stormzy និង Danny Young ក្នុង​ការ​ដេញ​ថ្លៃ​ទិញក្លឹប AFC Croydon Athletic។

ប្រភព:SB

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន
featured image

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930