

(បារាំង)៖ វីរបុរសក្លឹបអធិរាជស Real Madrid កីឡាករ Sergio Ramos ដែលជាខ្សែការពារឆ្នើមដ៏មានឥទ្ធិពលមួយ បានបង្ហើបពីការចង់វិលត្រលប់ទៅលេងនៅលីគ La Liga វិញ ហើយបានបញ្ជាក់ទៀតថា ខ្លួននឹងចូលរួមជាមួយក្លឹប Sevilla ដែលជាអតីតក្លឹប ដែលខ្លួនធ្លាប់រួមរស់ជាមួយកាលពីកុមារភាពមកម្លេះ។ គួររំលឹកផងដែរថា កិច្ចសន្យាកុងត្រា Ramos ជាមួយ Paris Saint-Germain នឹងផុតកំណត់នៅចុងខែ មិថុនា ឆ្នាំ២០២៣។ ការត្រលប់មកវិញរបស់ខ្សែការពារវ័យ ៣៧ឆ្នាំ ទៅកាន់ក្លឹបកុមារភាពរបស់ខ្លួន ប្រហែលជារឿងមិនល្អទេ ដោយសារទំនាក់ទំនង Ramos ជាមួយអ្នកគាំទ្រកាន់តែយ៉ាប់យ៉ឺនអំឡុង ពេលគាត់នៅ Real Madrid ៕


(អង់គ្លេស)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានពិន័យក្លឹបមេឃខៀវ Manchester City ប្រមាណជា ១.០៨លានផោន ពីកំហុសពន្យារពេលប្រកួតមានដល់ទៅ ៩លើករដូវកាល២០២៤-២៥។ ទន្ទឹមនឹងនេះ ពួកគេក៏បានចាប់ផ្តើមប្រកួតយឺតដល់ទៅ ២នាទី ២៤វិនាទីឯណោះក្នុងជំនួប Derby ទល់នឹង Manchester United នាអំឡុងខែធ្នូ ឆ្នាំ២០២៤។ ដោយឡែក Premier League បញ្ជាក់ថា Man City បានទទួលយកកំហុស និងយល់ព្រមសុំទោសផងដែរ បន្ថែមលើប្រាក់ពិន័យជាង ១លានផោន ក្នុងរយៈពេល១៤ថ្ងៃ ដែលពួកគេត្រូវបង់។អត្ថបទកំពុងចាប់អារម្មណ៍៖ តារាឆ្នើមវ័យក្មេង៦រូបឈានមុខគេណាខ្លះ ប្រជែងពានកីឡាករវ័យក្មេងលេងល្អនៅ PL ប្រចាំឆ្នាំ ២០២៤/២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅចាំបានថា កាលពីរដូវកាល ២០២៣-២៤ City ក៏ត្រូវបាន Premier League ពិន័យជាទឹកប្រាក់ចំនួន ២.០៩លានផោនដែរ ពីការពន្យារពេលចាប់ផ្តើមប្រកួតមានដល់ទៅ ២២លើក […]



