បរទេស៖ អនាគតរបស់អ្នកចាំទីឆ្នើមរបស់ក្លឹបបិសាចក្រហមManchester United កិឡាករ David De Gea គឺកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយពីក្លឹប Manchester United សម្រេចពន្យាពេលបន្តកិច្ចសន្យាថ្មីឲ្យរូបគេ។ យ៉ាងណាមិញ បច្ចុប្បន្នក្លឹប Man Utd ក៏កំពុងសិក្សាអំពីអ្នកចាំទីមួយចំនួនដែលអាចមកជំនួសកន្លែង David De Gea នៅ Old Trafford ផងដែរ។
ទី១៖ Jordan Pickford ធ្លាប់របូតគ្រាប់បាល់សរុបចំនួន 346 និងរក្សា Clean Sheet ចំនួន 62 ក្នុង 237 ប្រកួតសម្រាប់ Toffees ។ ខណៈយោងតាមគេហទំព័រ Sun Football កីឡាករសញ្ជាតិអង់គ្លេសគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវបានពិភាក្សាផ្ទៃក្នុងការជំនួសតំណែងរបស់ De Gea ។
ទី២៖ Diego Costa បានរបូតគ្រាប់បាល់ចំនួន 91 គ្រាប់ និងរក្សា Clean Sheet ចំនួន 47 ក្នុងការបង្ហាញខ្លួន 109 លើកសម្រាប់ក្រុម FC Porto ហើយគ្មានអ្វីគួរឱ្យសង្ស័យទេថាគាត់មានតម្លៃថ្លៃ។ បើយោងទៅតាម United Reds គាត់គឺជាអ្នកជំនួសដ៏មានសក្តានុពលម្នាក់។
ទី៣៖ Andre Onana កីឡាករសញ្ជាតិកាមេរូនរូបនេះរបូត 36 គ្រាប់ និងរក្សា 19 Clean Sheet ក្នុង 41 ប្រកួតសម្រាប់ក្រុម Inter Milan ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់នៅ Ajax គាត់បានរបូត 192 គ្រាប់ និងរក្សា 85 Clean Sheet ក្នុង 214 ប្រកួត។ Onana ធ្លាប់ធ្វើការជាមួយ Ten Hag នៅ Ajax ហើយលោក Fabrizio Romano បានបញ្ជាក់ថា បច្ចុប្បន្ន Manchester United កំពុងពិភាក្សាជាមួយភ្នាក់ងាររបស់គាត់អំពីការផ្លាស់ប្តូរដែលអាចកើតមាននៅរដូវក្តៅនេះ។
(អាល្លឺម៉ង់)៖ យោងតាមសារព័ត៌មាន Bild បានឲ្យដឹងថា គ្រូបង្វឹកក្លឹប Stuttgart លេងនៅលីគ Bundesliga លោក Sebastian Hoeness “បានបដិសេធ” នូវឱកាសក្លាយជាអ្នកចាត់ការក្លឹបបិសាចក្រហម Manchester United ដើម្បីជំនួសតំណែងលោក Erik ten Hag នៅរដូវក្តៅខាងមុខ។អត្ថបទកំពុងចាប់អារម្មណ៍៖ Grealish ជាដើមចម មុនពេល Arnold ស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីដ៏មិនគួរឲ្យជឿទល់នឹងហ្វាំងឡង់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានោះ ក្លឹបបានទាក់ទងជាមួយបុរសវ័យ ៤២ឆ្នាំ បើទោះបីត្រូវបានបដិសេធភ្លាមៗ ខណៈដែលគាត់ចង់បន្តនៅ Stuttgart ដើម្បីកសាងទម្រង់ឱ្យកាន់តែជោគជ័យ។ Stuttgart បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅ Bundesliga តាមពីក្រោយក្រុមជើងឯក Bayer Leverkusen កាលពីរដូវកាលមុន។ គួរជម្រាបដែរថា Hoeness បានចុះកិច្ចសន្យាបន្តជាមួយ Stuttgart រហូតដល់ឆ្នាំ ២០២៧៕ ប្រភព៖ SportsMole […]