Antony បានបដិសេធភ្លាមៗ ក្រោយអតីតមិត្តស្រីចោទប្រកាន់ថា រូបគេបានប្រើប្រាស់អំពើហិង្សា

Published 3 years ago
965 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើស្លាបរបស់បិសាចក្រហម Manchester United កីឡាករ Antony បានអះអាងថា គាត់ត្រូវបាន «ចោទប្រកាន់មិនពិត» ពីអំពើហិង្សាទៅលើអតីតមិត្តស្រី Gabriela Cavallin ។ បើយោងទៅតាមសារព័ត៌មានប្រេស៊ីល Globo Esporte បានឲ្យដឹងថា Cavallin បានដាក់បណ្តឹងចោទប្រកាន់កីឡាករបិសាចក្រហមរូបនេះអំពី «អំពើហិង្សាក្នុងគ្រួសារ ការគំរាមកំហែង និងធ្វើឲ្យមានស្លាកស្នាមរាងកាយ» ដោយនាងបានអះអាងថា Antony បានវាយធ្វើបាបនាងកាលពីថ្ងៃទី ២០ឧសភា ឆ្នាំ២០២៣ ជាថ្ងៃដែលកីឡាករប្រេស៊ីលរូបនេះលេងឲ្យ Man United ទល់នឹងក្រុម AFC Bournemouth។ មិនត្រឹមតែប៉ុណ្ណោះអតីតមិត្តស្រីរបស់ Antony បានអះអាងទៀតថា «Antony បានគំរាមសម្លាប់នាង» ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United's Antony accused of 'domestic violence, threat and bodily injury' by ex-girlfriend

គួរបញ្ជាក់ផងដែរថា Antony បានបង្ហោះសារបដិសេធនៅលើ Instagram របស់ខ្លួនថា៖

«ខ្ញុំបាននៅស្ងៀមរហូតមកដល់ពេលនេះ ដើម្បីកុំឲ្យរំខានដល់ដំណើរការស៊ើបអង្កេតនោះ ប៉ុន្តែក្នុងអំឡុងពេលនោះ គ្រួសារខ្ញុំ និងខ្ញុំត្រឹមតែនៅក្នុងភាពស្ងៀមស្ងាត់។ ទោះបីជាកើត និងធំធាត់ឡើងនៅក្នុងសហគមន៍ដែលខ្វះខាតខ្លាំងក៏ដោយ ខ្ញុំមិនដែលឆ្លងកាត់ស្ថានភាពស្រដៀងគ្នានេះទេ ដែលការចោទប្រកាន់ពីបទរំលោភបំពានបានបណ្តាលឱ្យមានការវិនិច្ឆ័យជាសាធារណៈ និងអយុត្តិធម៌សម្រាប់ខ្ញុំ»។

«​បន្ទាប់​ពី​ការ​បិទ​ការ​ស៊ើប​អង្កេត ភាព​គ្មាន​កំហុស​របស់​ខ្ញុំ​នឹង​ត្រូវ​បាន​បញ្ជាក់។ ខ្ញុំប្រាកដ​ថា​យុត្តិធម៌​នឹង​មានសម្រាប់រូបខ្ញុំ ហើយ​ការ​បាត់កិត្តយស​របស់​ខ្ញុំ​នឹង​មាន​នៅ​ជាប់នៅអតីតកាល។ ខ្ញុំសូម​អរគុណ​ចំពោះ​សារ​នៃ​ការ​គាំទ្រ​រាប់​មិន​អស់​ក្នុង​គ្រា​ដ៏​លំបាក​នេះ»។

After Mason Greenwood, Antony Brings the Worst News to Manchester United - Sportsmanor

Man United news: Antony domestic abuse allegations

Related Articles
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930