អតីតខ្សែបម្រើ Man Utd ម្នាក់ បានបើកភ្លើងខៀវ សម្រាប់ការផ្ទេរទៅកាន់ក្លឹបអារ៉ាប់
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ បើយោងតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា អតីតខ្សែបម្រើរបស់បិសាចក្រហម Manchester United គឺកីឡាករ Jesse Lingard បានបើកចំហរក្នុងការផ្លាស់ប្តូរទៅកាន់ Saudi Pro League។ បច្ចុប្បន្ន Lingard កំពុងស្វែងរកក្លឹបថ្មី បន្ទាប់ពីក្លឹប Nottingham Forest ចែកផ្លូវគ្នានៅចុងបញ្ចប់រដូវកាល២០២៣។ Lingard បាននិយាយថា «ខ្ញុំកំពុងពិចារណាលើការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំមិនដែលបដិសេធទៅកាន់ក្លឹបណាមួយនោះទេ ដូច្នេះសម្រាប់ខ្ញុំ វាគ្រាន់តែជាការជ្រើសរើសក្រុមដែលត្រឹមត្រូវប៉ុណ្ណោះ ខ្ញុំគ្រាន់តែចង់ចូលលេងឲ្យបានគ្រប់ការប្រកួត ហើយនោះជាអ្វីដែលខ្ញុំចង់បាន» ។ «ខ្ញុំពិតជាមិនភ្ញាក់ផ្អើលទេដែលកីឡាករមានឈ្មោះល្បីៗ បានផ្លាស់ទៅលេងនៅអារ៉ាប់ ដូចដែលខ្ញុំនិយាយអញ្ចឹង ពួកគេក៏កំពុងចង់បានរូបខ្ញុំដែរ ហើយវាជាអ្វីដែលខ្ញុំនឹងពិចារណា – ខ្ញុំក៏មិនបានបដិសេធនូវការផ្តល់ជូននេះទេ» ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
4 months ago .
5 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
4 months ago .
6 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
5 months ago .
3 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
