

បរទេស៖ ក្លឹបបិសាកច្រហម Manchester United ទំនងជាចង់ធ្វើការផ្លាស់ប្តូរក្រុមទ្រង់ទ្រាយធំតែម្តងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយរបាយការណ៍បានបញ្ជាក់ថា លោក Erik Ten Hag ត្រៀមលក់កីឡាករសំខាន់ៗរបស់ក្លឹបចំនួន១៣នាក់ចេញ ដើម្បីប្រមូលបានប្រាក់ខ្លួនសម្រាប់ធ្វើការពង្រឹងក្រុមបន្ថែមទៀត ដើម្បីសម្រាប់រដូវកាលក្រោយ។

យោងទៅតាមការចុះផ្សាយរបស់ Daily Mail បានអះអាងថា ក្លឹប Manchester United នឹងលក់កីឡាករ១៣នាក់ចេញ ហើយមានកីឡាករដូចជា Harry Maguire, Jadon Sancho និង Anthony Martial ក៏ស្ថិតក្នុងបញ្ជីនោះផងដែរ។
Harry Maguire ដែលជាប្រធានក្រុមរបស់ Man Utd មិនបានស្ថិតក្នុងទុកចិត្តរបស់លោក Erik Ten Hag ឡើយ ដោយមិនសូវជាបានបង្ហាញវត្តមានឡើយនៅរដូវកាលនេះ ខណៈត្រូវបានគេជឿជាក់ថា តម្លៃខ្លួនរូបគេបច្ចុប្បន្នមានតម្លៃ៤០លានផោន។ Jadon Sancho ទំនងជាមានតម្លៃ៤០លានផោនដូចជា Maguire បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងមិនសូវបានល្អឡើយ តាំងពីផ្ទេរទៅក្លឹប Dortmund តាំងពីឆ្នាំ២០២១មក។ ខណៈ Anthony Martial ទំងនជាត្រូវបានក្លឹប Man Utd យល់ព្រមលក់រូបគេ ប្រសិនបើមានក្លឹបហ៊ានចំណាយត្រឹមតែ២៥លានផោនអីប៉ុណ្ណោះ។ យ៉ាងណាមិញមានកិឡាករសំខាន់ៗជាច្រើនទៀតដូចជា Donny van de Beek, Fred និង Anthony Elanga ត្រូវបានគេនិយាយថាអាចរកបានក្នុងតម្លៃ 20 លានផោនក្នុងម្នាក់ៗ ខណៈដែល Hannibal Mejbri, Alex Telles, Eric Bailly និង Brandon Williams ក៏ត្រូវបានដាក់លក់នៅរដូវក្តៅនេះផងដែរ។

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



