

បរទេស៖ ក្លឹបបិសាកច្រហម Manchester United ទំនងជាចង់ធ្វើការផ្លាស់ប្តូរក្រុមទ្រង់ទ្រាយធំតែម្តងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយរបាយការណ៍បានបញ្ជាក់ថា លោក Erik Ten Hag ត្រៀមលក់កីឡាករសំខាន់ៗរបស់ក្លឹបចំនួន១៣នាក់ចេញ ដើម្បីប្រមូលបានប្រាក់ខ្លួនសម្រាប់ធ្វើការពង្រឹងក្រុមបន្ថែមទៀត ដើម្បីសម្រាប់រដូវកាលក្រោយ។

យោងទៅតាមការចុះផ្សាយរបស់ Daily Mail បានអះអាងថា ក្លឹប Manchester United នឹងលក់កីឡាករ១៣នាក់ចេញ ហើយមានកីឡាករដូចជា Harry Maguire, Jadon Sancho និង Anthony Martial ក៏ស្ថិតក្នុងបញ្ជីនោះផងដែរ។
Harry Maguire ដែលជាប្រធានក្រុមរបស់ Man Utd មិនបានស្ថិតក្នុងទុកចិត្តរបស់លោក Erik Ten Hag ឡើយ ដោយមិនសូវជាបានបង្ហាញវត្តមានឡើយនៅរដូវកាលនេះ ខណៈត្រូវបានគេជឿជាក់ថា តម្លៃខ្លួនរូបគេបច្ចុប្បន្នមានតម្លៃ៤០លានផោន។ Jadon Sancho ទំនងជាមានតម្លៃ៤០លានផោនដូចជា Maguire បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងមិនសូវបានល្អឡើយ តាំងពីផ្ទេរទៅក្លឹប Dortmund តាំងពីឆ្នាំ២០២១មក។ ខណៈ Anthony Martial ទំងនជាត្រូវបានក្លឹប Man Utd យល់ព្រមលក់រូបគេ ប្រសិនបើមានក្លឹបហ៊ានចំណាយត្រឹមតែ២៥លានផោនអីប៉ុណ្ណោះ។ យ៉ាងណាមិញមានកិឡាករសំខាន់ៗជាច្រើនទៀតដូចជា Donny van de Beek, Fred និង Anthony Elanga ត្រូវបានគេនិយាយថាអាចរកបានក្នុងតម្លៃ 20 លានផោនក្នុងម្នាក់ៗ ខណៈដែល Hannibal Mejbri, Alex Telles, Eric Bailly និង Brandon Williams ក៏ត្រូវបានដាក់លក់នៅរដូវក្តៅនេះផងដែរ។

ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ Saudi Pro League បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវទិដ្ឋភាព និងទម្រង់លេងដោយសារតែការប្រមូលផ្តុំកីឡាករឆ្នើមៗមកពីជុំវិញពិភពលោក ព្រមជាមួយប្រាក់ពលកម្មនឿយហត់ដ៍គួរអោយទាក់ទាញ។ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ និង ខ្ពស់បំផុត ព្រមជាមួយទេពកោសល្យពីសំណាក់កីឡាករលំដាប់ពិភពលោកបានសម្រេចចិត្តធ្វើចំណាកស្រុកទៅកាន់ប្រទេសនាតំបន់ឈូងសមុទ្រមជ្ឈឹមបូព៌ា ដែលកំពុងបានប្រែក្លាយទៅជាគោលដៅរកប្រាក់កម្រៃច្រើនបំផុតមួយសម្រាប់កីឡាករបាល់ទាត់អាជីព។ជាក់ស្តែងការមកដល់បើកឆាករបស់ Cristiano Ronaldo នៅឆ្នាំ ២០២៣ បានធ្វើអោយរង្គោះរង្គើរ និង ក្លាយជាទីចាប់អារម្មណ៍ជាពិសេសពីសំណាក់ កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ Premier League, Serie A និង La Liga ។ ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូបដែលរកចំណូលបានច្រើនជាងគេបច្ចុប្បន្នកំពុងលេងនៅលីគកំពូលប្រទេសអារ៉ាប់រួម។ ១០.Aymeric Laporte(Al-Nassr) អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបណ្តេញគ្រូបង្វឹក! ក្លឹបមួយនេះនៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែការពារក្រុមមេឃខៀវ Man.City បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Man.City នៅខែសីហា ឆ្នាំ ២០២៣ បច្ចុប្បន្នកីឡាករដើមកំណើតបារាំងប៉ុន្តែចូលសញ្ជាតិអេស្បាញរូបនេះរកបានប្រាក់ចំនូលប្រមាណ២៤,៥លានយូរ៉ូក្នុងមួយរដូវកាល។ វីដេអូ: ៩.Aleksandar Mitrovic(Al-Hilal) បង្ហាញខ្លួនរដូវកាលដំបូងអតីតខ្សែប្រយុទ្ធ Fulham សញ្ជាតិស៊ែប៊ីដើមកំណើតយូហ្គូស្លាវី រកបាន […]


