Liverpool ផ្ទុះការចាប់អារម្មណ៍លើខ្សែបម្រើស្លាបរបស់ក្លឹបនៅបារាំងមួយរូប សម្រាប់ជំនួស Mohamed Salah
ទំហំអក្សរ
តូច
ធំ
(បារាំង)៖ យោងតាម Get French Football News បានអះអាងថា ក្លឹបហង្សក្រហម Liverpool មានចំណាប់អារម្មណ៍ជាខ្លាំងលើខ្សែបម្រើស្លាប Rennes Jeremy Doku សញ្ជាតិបែលហ្ស៊ិក ដែលកំពុងប្រកបអាជីពនៅក្លឹប Stade Rennais F.C ក្នុងប្រទេសបារាំង ខណៈក្លឹបហង្សក្រហមមានគម្រោងនាំយកកីឡាកររូបនេះ មកជំនួសកន្លែងកីឡាករ Mohamed Salah ដែលអនាគតរបស់គាត់មានភាពស្រពិចស្រពិល។ កីឡាករ Doku មានវ័យ ២១ឆ្នាំ ដែលបានចូលរួមជាមួយក្លឹប Rennes ក្នុងឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួន ២៩ដង នៅ Ligue ១ កាលពីរដូវកាលមុន ដោយអាចស៊ុតបញ្ចូលទីបាន ៦គ្រាប់។ Liverpool ត្រូវបានគេជឿថា កំពុងពិចារណាលើការផ្ទេរកីឡាករវ័យក្មេង ដែលនៅសល់កិច្ចសន្យា ២ឆ្នាំទៀតនៅក្លឹបបច្ចុប្បន្ន ប៉ុន្តែកីឡាកររូបនេះមិនមែនជាខ្សែបម្រើស្លាបស្តាំតែម្នាក់គត់ដែលមានការចរចារជាមួយ Liverpool ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទេ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


អត្ថបទទាក់ទង
5 months ago .
66 Views
វីរបុស Liverpool រិះគន់ក្លឹបថាមិនមែនលេងបាល់ទាត់តែកំពុងលេងកីឡាមួយនេះវិញ(មាន១វីដេអូ)
5 months ago .
69 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
7 months ago .
577 Views
វីរបុរស Liverpool ថាកីឡាករកំនត់ត្រាថ្លៃរូបនេះបញ្ចូនបាល់ភាគច្រើនទៅគូបដិបក្សជាងមិត្តរួមក្រុម(ម
7 months ago .
631 Views
Man.City មិនមែនជាក្រុមប្រជែងពាន EPL ឆ្នាំនេះដោយសារគ្មានវត្តមានកីឡាករសំខាន់រូបនេះ(មាន២វីដេអូ)
