ប្រសិនបើលោក Jassim ចូលកាន់កាប់ Man Utd ជាផ្លូវការ ឥស្សរជនជាន់ខ្ពស់បីរូប អាចនឹងត្រូវបណ្តេញចេញពីក្លឹប
ទំហំអក្សរ
តូច
ធំ
បរទេស៖ យោងតាម The Express បានឲ្យដឹងថា អ្នកជំនួញកាតាលោក Sheikh Jassim គាត់ចង់តែងតាំងមនុស្សដែលគាត់ទុកចិត្តក្នុងតួនាទីសំខាន់ៗនៅក្លឹបបិសាចក្រហម Manchester United ដែលនេះជាមូលហេតុដែលគាត់ចង់បណ្តេញឥស្សរជនជាន់ខ្ពស់បីរូបនេះឲ្យចាកចេញពីក្លឹប ប្រសិនបើគាត់បានកាន់តំណែងជាផ្លូវការ។ អ្នកដែលត្រូវនឹងចាកចេញដំបូងគេនោះ គឺ អនុប្រធានប្រតិបត្តិលោក Richard Arnold ដែលបានចូលកាន់តំណែងពីលោក Ed Woodward ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។ បន្ទាប់មកគឺ នាយកបាល់ទាត់លោក John Murtough ដែលបានធ្វើឲ្យខ្លួនគាត់ផ្ទាល់ក្លាយជាបុគ្គលដ៏មានប្រជាប្រិយភាពនៅ Old Trafford ចាប់តាំងពីការតែងតាំងរបស់គាត់កាលពីជាងពីរឆ្នាំមុន។ ចំណែកឯលោក Erik ten Hag ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប ហើយក៏ជាអ្នកចុងក្រោយដែលត្រូវលោក Jassim អាចនឹងត្រូវបានបណ្តេញចេញផងដែរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles