Close
Sponsor ads Featured-Image
អតីតគ្រូបង្វឹក Liverpool, Newcastle និង Real Madrid ត្រលប់ទៅដឹកនាំក្លឹបនៅអេស្បាញវិញ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool និង សារិកាព្រៃ Newcastle លោក Rafael Benitez កំពុងត្រៀមខ្លួនវិលត្រលប់មកគ្រប់គ្រងវិញ បន្ទាប់ពីត្រូវ​បានតែងតាំងជាគ្រូបង្វឹកក្លឹប Celta Vigo ជាមួយការចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ។គួរបញ្ជាក់ថាបុរសសញ្ជាតិអេស្ប៉ាញវ័យ ៦៣ ឆ្នាំរូបនេះមិនមាន​ក្លឹបដឹកនាំនោះទេក្រោយ​ត្រូវក្រុមស្ករគ្រាប់ Everton បញ្ចប់តួនាទីក្នុងខែមករាឆ្នាំ ២០២២កន្លងទៅ ។

គួរបញ្ជាក់ថាលោក Benitez ដែលធ្លាប់មានតួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្ននៅ Chelsea និង Real Madrid រូបនេះបានចូលមកជំនួសតំណែងលោក Carlos Carvalhal ដែលបានចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយមានគុណសម្បត្តិជួយអោយពួកគេជៀសផុតពីការកាត់ចេញទៅលេងនៅលីកទីពីរ។

គួររំលឹកថា Celta Vigo ធ្វើបានល្អបំផុតនៅថ្ងៃប្រកួតបិទបញ្ចប់រដូវកាលដោយផ្តួលម្ចាស់ជើងឯក Barcelona ដើម្បីទទួលបានបីពិន្ទុពីលើតំបន់កាត់ចោលដោយឈរក្នុង​ចំណាត់ថ្នាក់ទី ១៣។
ប្រភព:BBC
វីដេអូ Celta Vigo vs Barcelona

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ខ្សែការពារឆ្នើម Barcelona សម្លឹងចង់វិលត្រលប់មកក្លឹបចាស់វិញ (មាន១វីដេអូ)
featured image

ខ្សែការពារស្លាបសញ្ជាតិព័រទុយហ្គាល់ដែលបច្ចុប្បន្នលេងនៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal កំពុងមានទំនាក់ទំនងដោយផ្ទាល់ជាមួយលោក Joan Laporta ប្រធានក្លឹប និងនាយកផ្នែកកីឡាលោក Deco ដោយបង្ហាញពីបំណងចង់ចូលរួមជាមួយក្លឹបយក្សកាតាឡាន់ ម្តងទៀតនៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិព័រទុយហ្គាល់នឹងក្លាយជាសមាជិកទីបួនសម្រាប់ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Hansi Flick បន្ទាប់ពី Joan Garcia បានចូលរួមពី Espanyol និង Roony Bardghji ត្រៀមផ្លាស់ពី Copenhagen ព្រមទាំង Nico Williams ត្រៀមផ្លាស់ពីពីAt.Bilbao ។អត្ថបទកំពុងចាប់អារម្មណ៍៖ អនាគតក្លឹបនៅ EPL មានកៅអីលេងនៅក្របខណ្ឌ Europa League រឺអត់?និងត្រូវសម្រេចនៅថ្ងៃនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Cancelo ធ្លាប់បានបង្ហាញសមត្ថភាពលេចធ្លោអំឡុងពេលខ្ចីជើងនៅ Barcelona ក្នុងរដូវកាល ២០២៣-២០២៤ ដែលធ្វើអោយរូបគេមានទំនាក់ទំនង និង មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយក្លឹប។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះអំលុងពេលព្រឹត្តិការណ៍ Club World Cup […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930