
វីរបុរស Man.United លោក Mikael Silvestre បានលើកឡើងថាៈ ប្រសិនខ្សែប្រយុទ្ធឆ្នើម Victor Osimhen សម្រេចជោគជ័យក្នុងការផ្លាស់ទៅកាន់ទឹកដី Old Trafford នោះរូបគេពិតជាដៃគូដ៍ស័ក្តសមជាមួយខ្សែប្រយុទ្ធ Marcus Rashford នៅតំបន់បញ្ចប់ទីតែម្តង។
ត្រូវបានដកស្រង់ដោយគេហទំព័រ FourFourTwo អតីតខ្សែការពារស្លាបឆ្វេងសញ្ជាតិបារាំងកីបានបញ្ជាក់យ៉ាងដូច្នេះថាៈខ្ញុំពិតជាចង់ឃើញ Osimhenចូលរួមជាមួយ Man. United ។ ខ្ញុំមើលឃើញថាទាំងចរិតលក្ខណៈ និងកម្លាំងប្រាជ្ញារបស់គាត់ពិតជាត្រូវគ្នាដើម្បីលើកតម្កើងតំបន់ប្រយុទ្ធយើងអោយមានភាពរឹងម៉ាំ និង មានសន្ទុះ បានល្អ។ គួរបញ្ជាក់ថា Man. United នៅតែបន្តស្វែងរកខ្សែប្រយុទ្ធកណ្តាលម្នាក់មកពង្រឹងក្រុម បន្ទាប់ពីមានការផ្សារភ្ជាប់ជាមួយខ្សែប្រយុទ្ធ Tottenham កីឡាករ Harry Kane និង ខ្សែប្រយុទ្ធវ័យក្មេង Rasmus Hojlund របស់ Atlanta ព្រមទាំង Victor Osimhen ស្ថិតក្នុងក្រសែភ្នែករបស់ក្រុមប្រឹក្សាភិបាល។
គួរបញ្ជាក់ថា Osimhen សញ្ជាតិនីហ្សេរីយ៉ា វ័យ ២៤ឆ្នាំបានបង្ហាញទម្រង់លេងដ៏អស្ចារ្យកាលពីរដូវកាលចាស់ ដោយរកបាន៣១គ្រាប់ ជាមួយការ Assist ៤ដង ក្នុងចំណោមការប្រកួតទាំង ៣៩លើក។
ប្រភព:Be Soccer
វីដេអូ:

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano



