(ឡុងដ៏)៖ ខ្សែប្រយុទ្ធ Harry Kane នៅតែសង្ឃឹមលើបិសាចក្រហម Manchester United ក្នុងដេញថ្លៃទិញយកនាទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បើសិនជាម្ចាស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Daniel Levy ហ៊ានទម្លាក់តម្លៃក្រោម ១០០លានផោន, នេះបើតាមប្រភពពី Daily Mail ឲ្យដឹងនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ កីឡាករប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានបង្ហាញខ្លួននៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃចន្ទ ក្នុងជំនួបយកឈ្នះក្រុមម៉ាសេដូនីខាងជើង (North Macedonia) ក្នុងលទ្ធផល ៧-០ ដែលរូបគេស៊ុតបាន ២គ្រាប់ផងដែរ នៃវគ្គជម្រុះពានអឺរ៉ុប Euro ២០២៤។
ខណៈក្លឹប Man United ក៏បានឲ្យដឹងថា មិនមានគោលការធ្វើអាជីវកម្មចំពោះតម្លៃ ១០០លានផោន ទៅលើកីឡាករដែលមានវ័យ ៣០ឆ្នាំនោះផងដែរ សម្រាប់នៅខែក្រោយ ដ្បិតកីឡាករ Harry Kane នៅសល់កិច្ចសន្យាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Spurs។ បច្ចុប្បន្នក្លឹបបានបង្ហាញថា មានការចាប់អារម្មណ៍ទៅកាន់គោលដៅមួយទៀត ចំពោះកីឡាករ Rasmus Hojlund របស់ក្លឹប Atalanta នៃលីគអ៉ីតាលី៕

ទីបំផុតក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់បានតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹករបស់ពួកគេក្នុងកិច្ចសន្យារហូតដល់ខែកក្កដាឆ្នាំ ២០២៤ ខណៈដែលអ្នកចាត់ការ មានវ័យត្រឹមតែ ៣៦ ឆ្នាំរូបនេះនិងចូលមកដឹកនាំបន្តពីលោក Hansi Flick ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងក្រោយប្រកួតមិត្តភាពចាញ់ជប៉ុនក្នុងលទ្ធផល ៤ទល់និង១ កាលពីដើមខែកញ្ញាកន្លងទៅ។គួរកត់សម្គាល់ថាលោក Nagelsmann មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវក្លឹបBavarian បញ្ចប់តួនាទីក្នុងខែមីនា ក្រោយចូលមកដឹកនាំនៅកីឡដ្ឋាន Allianz Arena បានជិត២ឆ្នាំស្របពេលប្រទេសអាឡឺម៉ង់ដែលនិងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៤ ។ អតីតគ្រូបង្វឹក RB Leipzig រូបនេះផងដែរបានបញ្ចេញយោបល់ក្រោយមានឪកាសចូលមកដឹកនាំក្រុមជម្រើសជាតិយ៉ាងដូច្នេះថាៈយើងមានការប្រកួតជើងឯកអឺរ៉ុបនៅក្នុងប្រទេសរបស់យើង។ នោះជាអ្វីដែលពិសេសអ្វីមួយដែលកើតឡើងរៀងរាល់ពីរបីទសវត្សរ៍ម្តងុំ។ខ្ញុំមានបំណងប្រាថ្នាដ៏អស្ចារ្យក្នុងការប្រកួតប្រជែងនេះ។ ហើយយើងនឹងរួមគ្នាក៏សាង និង ពង្រឹងក្រុមអោយបានល្អឡើងវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការដឹកនាំដំបូងរបស់លោក Nagelsmann នឹងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋ Connecticut នៅថ្ងៃទី ១៤ […]

