Close
Featured-Image
Harry Kane នៅតែអាចមានឱកាសទៅលេងនៅក្លឹប Man Utd ប្រសិនបើ Spur ហ៊ានបន្ទាបតម្លៃក្រោម…
ទំហំអក្សរ
តូច
ធំ

(ឡុងដ៏)៖ ខ្សែប្រយុទ្ធ Harry Kane នៅតែសង្ឃឹមលើបិសាចក្រហម Manchester United ក្នុងដេញថ្លៃទិញយកនាទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បើសិនជាម្ចាស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Daniel Levy ហ៊ានទម្លាក់តម្លៃក្រោម ១០០លានផោន, នេះបើតាមប្រភពពី Daily Mail ឲ្យដឹងនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ កីឡាករប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានបង្ហាញខ្លួននៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃចន្ទ ក្នុងជំនួបយកឈ្នះក្រុមម៉ាសេដូនីខាងជើង (North Macedonia) ក្នុងលទ្ធផល ៧-០ ដែលរូបគេស៊ុតបាន ២គ្រាប់ផងដែរ នៃវគ្គជម្រុះពានអឺរ៉ុប Euro ២០២៤។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Harry Kane has not given up on Man Utd transfer this summer - but Red Devils have concerns over Tottenham's £100m asking price | Goal.com India

Harry Kane presents gifts to England team-mates to celebrate becoming Three Lions' all-time record goalscorer | Goal.com UK

ខណៈក្លឹប Man United ក៏បានឲ្យដឹងថា មិនមានគោលការធ្វើអាជីវកម្មចំពោះតម្លៃ ១០០លានផោន ទៅលើកីឡាករដែលមានវ័យ ៣០ឆ្នាំនោះផងដែរ សម្រាប់នៅខែក្រោយ ដ្បិតកីឡាករ Harry Kane នៅសល់កិច្ចសន្យាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Spurs។ បច្ចុប្បន្នក្លឹបបានបង្ហាញថា មានការចាប់អារម្មណ៍ទៅកាន់គោលដៅមួយទៀត ចំពោះកីឡាករ Rasmus Hojlund របស់ក្លឹប Atalanta នៃលីគអ៉ីតាលី៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ)
featured image

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930