

Arsenal បានដាក់សំណើរតម្លៃ ៣០លានផោនដើម្បីដេញថ្លៃយកខ្សែការពារ Jurrien Timber របស់ Ajax មករួមក្រុមស្របពេលកីឡាករវ័យ ២២ ឆ្នាំរូបនេះនៅមានកុងត្រារយៈពេល២ឆ្នាំទៀតក្រៅពី Arsenal នៅមានដូចជា Bayern Munich និង ក្លឹបគូប្រជែង EPL គឺ បិសាចក្រហម Man.Utd ក៏បានបង្ហាញការចាប់អារម្មណ៍ចង់បានកីឡាករអន្តររជាតិហូឡង់រូបនេះមករួមក្រុមផងដែរ ។ក៏ប៉ុន្តែក្លឹបដែលជាអាណាព្យាបាលទោះបីជាមិនទាន់បានបដិសេធការដេញថ្លៃខាងលើប៉ុន្តែពួកគេបានបង្ហាញសញ្ញាមិនមានបំណងលក់ ខ្សែការពារដែលអាចលេងតួនាទីការពារកណ្តាល និងស្តាំរូបនេះក្នុងតម្លៃតិចជាង៣០លានផោននោះឡើយ។

Arsenal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី ២ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន មានសុទិដ្ឋិនិយមថាក្រុមនិងអាចនាំយក Timber ដែលចូលលេងបាន៤៧លើកគ្រប់ក្របខណ្ឌកាលពីរដូវកាលមុន រួមទាំងការប្រកួតចំនួន ៦លើកនៅក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League មកកាន់ទឹកដី Emirate Staium ។ជាមួយគ្នានោះដែរ Timber បានធ្លាប់ជួយក្រុមដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ឱ្យឈ្នះពានលីកកំពូលហូឡង់ Eredivisie ក្នុងឆ្នាំ ២០២១ និង ២០២២ ហើយជាមួយគ្នានោះដែររូបគេធ្លាប់បានជួយអោយហុឡង់ឈានដល់វគ្គ ១/៤ ពានរង្វាន់ World Cup ឆ្នាំ ២០២២ផងដែរ។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



