Close
Close
Ads: 88BOL
លោក Pep ចេញមកអះអាងថា City ស្ទើរលក់ខ្សែការពារឆ្នើមម្នាក់ទៅកាន់ក្លឹបគូរប្រជែង Man Utd កាលពីខែមករា
ទំហំអក្សរ
តូច
ធំ

បរទេស៖ កាល​ពី​ខែ​មករា កំឡុងពេលដែលក្លឹបមេឃខៀវ Manchester City កំពុង​តាម​ពី​ក្រោយ Arsenal ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League បានកើតមានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា Joao Cancelo ស្នើរសុំក្លឹបចាកចេញ ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ចប់ការទៅចូលរួមជាមួយក្លឹប Bayern Munich ក្នុងលក្ខខ័ណ្ឌខ្ចីជើង ប៉ុន្តែក្លឹប Bayern ត្រូវបានគេរាយការណ៍ថា ជាអ្នកសម្រេចថាដាក់បញ្ជូនលក្ខខណ្ឌទិញផ្តាច់ក្នុងកិច្ចសន្យាយក Cancelo ជាអចិន្ត្រៃយ៍ឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image Credit: Alamy

ថ្លែងនៅក្នុងព្រឹត្តិការណ៍កីឡាវាយកូនហ្គោលសប្បុរសធម៌មួយ លោក Guardiola បានសារភាពថា គាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ Cancelo ទៅឱ្យ Man Utd ខណៈពេលដែលមានពាក្យចចាមអារ៉ាមថា Barcelona ក៏ចាប់អារម្មណ៍លើខ្សែការពាររូបនេះផងដែរ។ លោក Pep បាននិយាយថា «ខ្ញុំគិតថា ពួកគេ [Barcelona] បានជូនដំណឹងគាត់យ៉ាងច្បាស់ៗ ថា ឱកាសផ្ទេរទៅកាន់ Camp Nou គឺតិចខ្លាំងណាស់ ។ ការពិតគឺថាយើងបានសម្រេចចិត្តថា គាត់ត្រូវតែចាកចេញ ហើយយើងមិនខ្វល់ថា គាត់នឹងទៅទីណាទេ បើទោះបីជាគាត់ចង់ទៅ United ដែលជាគូប្រជែងរបស់យើងក៏ដោយ។ មានភ្នាក់ងាររបស់គាត់ និងក្លឹបដែលពួកគេយល់ព្រម។ ខ្ញុំ​នឹង​មិន​និយាយ​ថា​ គេ​បោក​បញ្ឆោត​គាត់​ទេ តែ​ថា​គេ​ផ្តល់​ព័ត៌មាន​គាត់​ខុស»។ លោក Guardiola បានបន្ថែមថា «ប្រសិនបើ Bayern មិនចង់បានគាត់ នោះគាត់នឹងមិនទៅទីនោះទេ។»

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930