

បរទេស៖ កាលពីខែមករា កំឡុងពេលដែលក្លឹបមេឃខៀវ Manchester City កំពុងតាមពីក្រោយ Arsenal ក្នុងការប្រជែងដណ្តើមពាន Premier League បានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមានសេចក្តីរាយការណ៍ថា Joao Cancelo ស្នើរសុំក្លឹបចាកចេញ ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ចប់ការទៅចូលរួមជាមួយក្លឹប Bayern Munich ក្នុងលក្ខខ័ណ្ឌខ្ចីជើង ប៉ុន្តែក្លឹប Bayern ត្រូវបានគេរាយការណ៍ថា ជាអ្នកសម្រេចថាដាក់បញ្ជូនលក្ខខណ្ឌទិញផ្តាច់ក្នុងកិច្ចសន្យាយក Cancelo ជាអចិន្ត្រៃយ៍ឡើយ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍កីឡាវាយកូនហ្គោលសប្បុរសធម៌មួយ លោក Guardiola បានសារភាពថា គាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ Cancelo ទៅឱ្យ Man Utd ខណៈពេលដែលមានពាក្យចចាមអារ៉ាមថា Barcelona ក៏ចាប់អារម្មណ៍លើខ្សែការពាររូបនេះផងដែរ។ លោក Pep បាននិយាយថា «ខ្ញុំគិតថា ពួកគេ [Barcelona] បានជូនដំណឹងគាត់យ៉ាងច្បាស់ៗ ថា ឱកាសផ្ទេរទៅកាន់ Camp Nou គឺតិចខ្លាំងណាស់ ។ ការពិតគឺថាយើងបានសម្រេចចិត្តថា គាត់ត្រូវតែចាកចេញ ហើយយើងមិនខ្វល់ថា គាត់នឹងទៅទីណាទេ បើទោះបីជាគាត់ចង់ទៅ United ដែលជាគូប្រជែងរបស់យើងក៏ដោយ។ មានភ្នាក់ងាររបស់គាត់ និងក្លឹបដែលពួកគេយល់ព្រម។ ខ្ញុំនឹងមិននិយាយថា គេបោកបញ្ឆោតគាត់ទេ តែថាគេផ្តល់ព័ត៌មានគាត់ខុស»។ លោក Guardiola បានបន្ថែមថា «ប្រសិនបើ Bayern មិនចង់បានគាត់ នោះគាត់នឹងមិនទៅទីនោះទេ។»

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


