Close
Close
Ads: 88BOL
Man Utd ត្រៀមផ្តល់កុងត្រាថ្មីដល់ខ្សែប្រយុទ្ធ ដែលនឹងមានប្រាក់ឈ្នួលច្រើនជាងគេក្នុងក្លឹប
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ បើតាមព័ត៌មានចុះផ្សាយថ្ងៃនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់បិសាចក្រហម Manchester United គឺកីឡាករ Marcus Rashford បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹប ដែល​មាន​តម្លៃខ្លួន​រហូត​ដល់​ទៅ ១០០លាន​ផោន។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានបន្តអាជីពរបស់គាត់ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Erik ten Hag ហើយបានរួមចំណែកក្នុងការរកគ្រាប់បាន ៣០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១ដង ក្នុង ៥៦ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០២២-២០២៣ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Marcus Rashford set to become Man Utd's highest earner on £375,000 per week  in 'salary swap' with David de Gea | Goal.com South Africa

Rashford បានរួមរស់នៅជាមួយបិសាចក្រហមតាំងពីខ្លួនមានអាយុប្រាំពីរឆ្នាំរហូតមកដល់បច្ចុប្បន្ន ហើយកិច្ចសន្យាចាស់របស់កីឡាកររូបនេះ នឹងផុតកំណត់នៅឆ្នាំ ២០២៤ ខាងមុខ ក្រោមការយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លឹប ហើយកិច្ចព្រមព្រៀងថ្មីនេះ មានរយៈពេល ៥ឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀត ហើយនឹងមានប្រាក់ឈ្នួលលើសអ្នកចាំទី David de Gea ដែលជាអ្នករកចំណូលបានច្រើនជាងគេរបស់ក្លឹបផងដែរ។ ប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Rashford ប្រចាំ​សប្តាហ៍​មានចំនួន ២០០,០០០ផោន ប៉ុន្តែក្រោមកិច្ចសន្យាថ្មី ប្រាក់ឈ្នួលរបស់កីឡាកររូបនេះកើនឡើងដល់ ៣៧៥,០០០ផោន ក្នុង​មួយ​សប្តាហ៍ ដែលច្រើនជាងគេបំផុតនាពេលបច្ចុប្បន្ននៅបិសាចក្រហម៕

How Marcus Rashford broke his goal drought and is back in fu

EPL: Rashford to become Man Utd's highest paid player - Daily Post Nigeria

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930