
(អង់គ្លេស)៖ បើតាមព័ត៌មានចុះផ្សាយថ្ងៃនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់បិសាចក្រហម Manchester United គឺកីឡាករ Marcus Rashford បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹប ដែលមានតម្លៃខ្លួនរហូតដល់ទៅ ១០០លានផោន។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានបន្តអាជីពរបស់គាត់ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Erik ten Hag ហើយបានរួមចំណែកក្នុងការរកគ្រាប់បាន ៣០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១ដង ក្នុង ៥៦ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០២២-២០២៣ ។
Rashford បានរួមរស់នៅជាមួយបិសាចក្រហមតាំងពីខ្លួនមានអាយុប្រាំពីរឆ្នាំរហូតមកដល់បច្ចុប្បន្ន ហើយកិច្ចសន្យាចាស់របស់កីឡាកររូបនេះ នឹងផុតកំណត់នៅឆ្នាំ ២០២៤ ខាងមុខ ក្រោមការយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លឹប ហើយកិច្ចព្រមព្រៀងថ្មីនេះ មានរយៈពេល ៥ឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀត ហើយនឹងមានប្រាក់ឈ្នួលលើសអ្នកចាំទី David de Gea ដែលជាអ្នករកចំណូលបានច្រើនជាងគេរបស់ក្លឹបផងដែរ។ ប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Rashford ប្រចាំសប្តាហ៍មានចំនួន ២០០,០០០ផោន ប៉ុន្តែក្រោមកិច្ចសន្យាថ្មី ប្រាក់ឈ្នួលរបស់កីឡាកររូបនេះកើនឡើងដល់ ៣៧៥,០០០ផោន ក្នុងមួយសប្តាហ៍ ដែលច្រើនជាងគេបំផុតនាពេលបច្ចុប្បន្ននៅបិសាចក្រហម៕

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]


