

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថានៅតែបន្តចុះហត្ថលេខាទិញយក David Raya ពីក្លឹប Brentford នៅរដូវក្ដៅនេះ ខណៈដែលក្លឹបមាន់ខ្នាយមាស Tottenham Hotspur មានការស្ទាក់ស្ទើរក្នុងការផ្តល់តម្លៃ ៤០លានផោនទៅកាន់ Brentford ដែលស្នើសុំសម្រាប់ការចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញ តែជំនួសអោយតម្លៃត្រឹម ២០លានផោន ប៉ុណ្ណោះ។ ទាំង Spurs និង Man United សុទ្ធតែចង់បានអ្នកចាំទីថ្មីនៅរដូវក្តៅនេះ ដោយសារមានភាពមិនច្បាស់លាស់អំពីអនាគតរបស់ Hugo Lloris និង David de Gea ។

អ្នកចាំទី Lloris របស់ Spur បានបញ្ជាក់រួចហើយថាគាត់ចង់ចាកចេញពីទីក្រុងឡុងដ៍ខាងជើងមុនពេលចាប់ផ្តើមរដូវកាលក្រោយ ទោះបីជាគាត់ត្រូវបានគេគិតថាបានពិភាក្សាជាមួយគ្រូបង្វឹក Tottenham លោក Ange Postecoglou ចាប់តាំងពីពេលនោះមកក៏ដោយ។ ទន្ទឹមនឹងនេះអ្នកចាំទី De Gea របស់ក្លឹបបិសាចក្រហមនឹងផុតកុងត្រានៅថ្ងៃទី ៣០ខែមិថុនា ហើយកីឡាកររូបនេះបានបាត់ឈ្មោះក្នុងបញ្ជីររក្សាទុករបស់ Man United ដូច្នេះហើយ De Gea នឹងចាកចេញពីក្លឹបនៅចុងខែនេះ។
បិសាចក្រហមបានកំណត់គោលដៅចង់បានអ្នកចាំទីកំពូល Andre Onana របស់ក្លឹប Inter Milan ប្រសិនបើ De Gea ចាកចេញ ប៉ុន្តែនៅតែចាប់អារម្មណ៍លើ David Raya ។

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC



