Close
Sponsor ads Featured-Image
ខ្សែប្រយុទ្ធឈានមុខគេម្នាក់របស់ Man Utd នឹងរកចំណូលច្រើនជាងគេ នាពេលអនាគត
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែប្រយុទ្ធកីឡាករ Marcus Rashford របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងក្លាយទៅជាអ្នករកចំណូលបានច្រើនជាងគេជាមួយនឹងកិច្ចសន្យាថ្មី ។ កីឡាករសញ្ជាតិអង់គ្លេសរកបាន ៣០គ្រាប់ ក្នុងការប្រកួតទាំងអស់ក្នុងរដូវកាល ២០២២-២៣ នៅលីគអង់គ្លេស Premier League ។ Rashford កំពុងទាមទារប្រាក់ឈ្នួលចំនួន ៥០០,០០០ ផោន ក្នុងមួយសប្តាហ៍ ដើម្បីបន្តកិច្ចសន្យាថ្មីជាមួយក្លឹប ។ ជាក់ស្តែងកីឡាករវ័យ ២៥ឆ្នាំរូបនេះទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ២០០,០០០ ផោន ក្រោមលក្ខខណ្ឌបច្ចុប្បន្នរបស់គាត់ ប៉ុន្តែការបន្តកុងត្រានឹងធ្វើឱ្យប្រាក់ឈ្នួលគាត់ឡើងដល់ ៣៧៥,០០០ ផោន ក្នុងមួយសប្តាហ៍ ដែលលើសពីកញ្ចប់ប្រាក់ឈ្នួល ៣៥០,០០០ ផោន របស់អ្នកចាំទីឆ្នើម David de Gea ហើយលោក Erik Ten Hag តែងតែមានទំនុកចិត្តថា Rashford នឹងបន្តកុងត្រាថ្មីរបស់គាត់ជាមួយក្លឹបជាក់ជាមិនខាន។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានជាប់ក្នុងសៀវភៅនៅក្លឹបបិសាចក្រហម Manchester United ហើយឥឡូវនេះគាត់មានគ្រាប់បាល់ចំនួន ១២៣គ្រាប់ ការបញ្ជូនបាល់ ៦៨ដង ជាមួយនិងការលេង ៣៥៩ប្រកួត នៅគ្រប់ការប្រកួតទាំងអស់៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

EPL: Rashford to become Man Utd's highest paid player - Daily Post Nigeria

ads

Marcus Rashford set to become Man Utd's highest earner on £375,000 per week in 'salary swap' with David de Gea | Goal.com South Africa

Marcus Rashford must score 200 Premier League goals to justify Manchester United 'new contract' | talkSPORT

អត្ថបទកំពុងចាប់អារម្មណ៍៖
ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ)
featured image

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖  

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930