Close
Featured-Image
ប្រធាន UEFA ចេញមកអះអាងថា អារ៉ាប៊ីសាអូឌីត កំពុងដើរលើផ្លូវខុស ក្រោយចាយលុយលើសលប់នាំយកកីឡាករល្បីៗ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្រោយការចំណាយលុយរាប់សិបលានរបស់អារ៉ាប៊ីសាអូឌីត ក្នុងការនាំយកកីឡាករល្បីៗទៅចូលរួមនៅលីករបស់ខ្លួននាទីផ្សាររដូវក្តៅនេះ ទីបំផុតប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុបលោក Ceferin បានចេញមកប្រតិកម្មហើយ ដោយលោកអះអាងថា ពួកគេប្រឈមនឹងបរាជ័យដូចអ្វីដែលប្រទេសចិនធ្លាប់ព្យាយាមធ្វើ។ លោក Ceferin បាននិយាយថា៖ «យុទ្ធសាស្ត្រផ្ទេរកីឡាកររបស់អារ៉ាប៊ីសាអូឌីត គឺជាកំហុសមួយសម្រាប់បាល់ទាត់អារ៉ាប៊ីសាអូឌីត។ ពួកគេគួរតែវិនិយោគលុយនោះនៅក្នុងសាលា នាំយកគ្រូបង្វឹក និងអភិវឌ្ឍកីឡាកររបស់ពួកគេ… ការទិញកីឡាករនៅពេលបញ្ចប់អាជីពរបស់ពួកគេមិនមែនជាប្រព័ន្ធដែលអភិវឌ្ឍបាល់ទាត់ទេ… កំហុសស្រដៀងគ្នានៅក្នុងប្រទេសចិន។»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930