(បរទេស)៖ អតីតខ្សែការពារក្លឹប Leeds United ហើយក៏ជាវីរបុរសរបស់ក្លឹប Manchester United និងស្កុតឡេនគឺកីឡាករ Gordon McQueen បានទទួលមរណភាពក្នុងអាយុ ៧០ឆ្នាំ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់គាត់កាលពីរសៀលថ្ងៃព្រហស្បតិ៍។
កីឡារករ McQueen បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ St Mirren ក្នុងឆ្នាំ ១៩៧០ ហើយបានបន្តលេងឱ្យ Leeds United អស់រយៈពេល ៦ឆ្នាំ ដោយគាត់បានជួយឱ្យពួកគេឈ្នះពានរង្វាន់ First Division និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League មុនពេលការផ្លាស់ប្តូរខ្ពស់ទៅលេងនៅបិសាចក្រហម Man United ក្នុងឆ្នាំ ១៩៧៨។ កីឡាករសញ្ជាតិស្កុតឡេនរូបនេះ ក៏ធ្លាប់បានចូលលេងក្នុងប្រទេសរបស់គាត់ចំនួន ៣០ដង បានឈ្នះពានរង្វាន់ FA Cup និង Charity Shield ក្នុងអំឡុងពេលគាត់នៅទីក្រុង Manchester ខណៈដែលគាត់បានបង្ហាញខ្លួនច្រើនជាង ១៨០ប្រកួត សម្រាប់ក្រុមបិសាចក្រហម។ កីឡាករ McQueen ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺវង្វេងវង្វាន់ ដោយសារសរសៃឈាមហូរចូលខួរក្បាល នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ហើយឥឡូវនេះវាត្រូវបានបញ្ជាក់ថាគាត់បានទទួលមរណភាពហើយ៕
វីរបុរសក្លឹប Man Utd លោក Gordon McQueen បានទទួលមរណភាពនៅអាយុ
ទំហំអក្សរ
តូច
ធំ
អត្ថបទកំពុងចាប់អារម្មណ៍៖ Sporting Lisbon គ្រងជើងឯកលីកកំពូលព័រទុយហ្គាល់ក្រោយម្ចាស់ជើងឯកចាស់បរាជ័យក្រៅទឹកដី (មាន២វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
13 hours ago .
168 Views
Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood
16 hours ago .
505 Views
អុញនោះ! Man Utd គ្រោងលក់ Maguire ដើម្បីជាថ្នូរដោះដូរខ្សែការពារវ័យជំទង់រូបនេះ
4 days ago .
205 Views
MAN UTD ប្រឈមមុខនឹងការប្រជែងពីក្លឹបធំ២នៅអឺរ៉ុប ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ
5 days ago .
831 Views
លោក Ole ធ្លាប់បង្ហើបពីកីឡាករម្នាក់ ដែលគ្រូតា Sir Alex ចង់ចុះហត្ថលេខាផ្ទេរជាជាងរូបគាត់