
(បរទេស)៖ អតីតខ្សែការពារក្លឹប Leeds United ហើយក៏ជាវីរបុរសរបស់ក្លឹប Manchester United និងស្កុតឡេនគឺកីឡាករ Gordon McQueen បានទទួលមរណភាពក្នុងអាយុ ៧០ឆ្នាំ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់គាត់កាលពីរសៀលថ្ងៃព្រហស្បតិ៍។
កីឡារករ McQueen បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ St Mirren ក្នុងឆ្នាំ ១៩៧០ ហើយបានបន្តលេងឱ្យ Leeds United អស់រយៈពេល ៦ឆ្នាំ ដោយគាត់បានជួយឱ្យពួកគេឈ្នះពានរង្វាន់ First Division និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League មុនពេលការផ្លាស់ប្តូរខ្ពស់ទៅលេងនៅបិសាចក្រហម Man United ក្នុងឆ្នាំ ១៩៧៨។ កីឡាករសញ្ជាតិស្កុតឡេនរូបនេះ ក៏ធ្លាប់បានចូលលេងក្នុងប្រទេសរបស់គាត់ចំនួន ៣០ដង បានឈ្នះពានរង្វាន់ FA Cup និង Charity Shield ក្នុងអំឡុងពេលគាត់នៅទីក្រុង Manchester ខណៈដែលគាត់បានបង្ហាញខ្លួនច្រើនជាង ១៨០ប្រកួត សម្រាប់ក្រុមបិសាចក្រហម។ កីឡាករ McQueen ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺវង្វេងវង្វាន់ ដោយសារសរសៃឈាមហូរចូលខួរក្បាល នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ហើយឥឡូវនេះវាត្រូវបានបញ្ជាក់ថាគាត់បានទទួលមរណភាពហើយ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



