Close
Sponsor ads Featured-Image
Liverpool ត្រូវបាន Real Madrid បដិសេធភ្លាមៗលើការដេញថ្លៃកីឡាកររូបនេះ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូនការដេញថ្លៃ ៥១លានផោន លើកីឡាករខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid ប៉ុន្តែត្រូវបានបដិសេធភ្លាមៗ ដោយក្លឹបយក្សអេស្ប៉ាញមួយនេះ បានបញ្ជាក់ថា ខ្សែបម្រើរូបនេះមិនស្ថិតក្នុងបញ្ជីសម្រាប់លក់ក្នុងកាលៈទេសៈណាក៏ដោយ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះគឺជាតួអង្គសំខាន់សម្រាប់ក្រុម Real Madrid ក្នុងអំឡុងរដូវកាលឆ្នាំ ២០២២-២០២៣ ដោយបានបង្ហាញខ្លួនបាន ៥៦ ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង។ កីឡាករ Valverde បានចុះកិច្ចសន្យាបន្តជាមួយក្លឹបអធិរាជស កាលពីខែសីហា ឆ្នាំ ២០២១ ដោយកិច្ចព្រមព្រៀងរបស់គាត់មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ប៉ុន្តែថ្មីៗនេះមានការរំពឹងទុកជុំវិញអនាគតរបស់កីឡាកររូបនេះ។ យោងតាមសារព័ត៌មាន El Nacional គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp ជាអ្នកដែលកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអាមេរិកខាងត្បូង ទោះជាយ៉ាងណាក៏ដោយក្លឹបអធិរាជស គ្មានបំណងលក់កីឡាកររូបនេះឡើយ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid open to Man United target Federico Valverde sale

ads

Real Madrid 'willing to negotiate transfer' of Man Utd target to Liverpool  after €60m bid rejected

How Federico Valverde could be the ultimate fix to Liverpool's midfield  problems

អត្ថបទកំពុងចាប់អារម្មណ៍៖
អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid
featured image

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo  កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930