

(បរទេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូនការដេញថ្លៃ ៥១លានផោន លើកីឡាករខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid ប៉ុន្តែត្រូវបានបដិសេធភ្លាមៗ ដោយក្លឹបយក្សអេស្ប៉ាញមួយនេះ បានបញ្ជាក់ថា ខ្សែបម្រើរូបនេះមិនស្ថិតក្នុងបញ្ជីសម្រាប់លក់ក្នុងកាលៈទេសៈណាក៏ដោយ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះគឺជាតួអង្គសំខាន់សម្រាប់ក្រុម Real Madrid ក្នុងអំឡុងរដូវកាលឆ្នាំ ២០២២-២០២៣ ដោយបានបង្ហាញខ្លួនបាន ៥៦ ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង។ កីឡាករ Valverde បានចុះកិច្ចសន្យាបន្តជាមួយក្លឹបអធិរាជស កាលពីខែសីហា ឆ្នាំ ២០២១ ដោយកិច្ចព្រមព្រៀងរបស់គាត់មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ប៉ុន្តែថ្មីៗនេះមានការរំពឹងទុកជុំវិញអនាគតរបស់កីឡាកររូបនេះ។ យោងតាមសារព័ត៌មាន El Nacional គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp ជាអ្នកដែលកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអាមេរិកខាងត្បូង ទោះជាយ៉ាងណាក៏ដោយក្លឹបអធិរាជស គ្មានបំណងលក់កីឡាកររូបនេះឡើយ៕


អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ […]



