
បរទេស៖ អ្នកកាសែត Rudy Galetti បានឲ្យដឹងថា Goncalo Ramos ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Manchester United ឥឡូវនេះបានក្លាយ “គោលដៅចម្បងសម្រាប់ខ្សែប្រយុទ្ធទោល” របស់ក្រុម Old Trafford នៅរដូវក្តៅនេះ។ លោក Erik ten Hag នឹងសម្លឹងរកការបន្ថែមជម្រើសខ្សែប្រយុទ្ធកណ្តាលលំដាប់កំពូលបំផុតទៅកាន់ក្រុមរបស់លោកអំឡុងពេលទីផ្សារដោះដូរកីឡាករនេះ។ យោងតាមរបាយការណ៍ពី Record នៅប្រទេសព័រទុយហ្គាល់កាលពីខែមុន Manchester United កំពុងនាំមុខការប្រជែងដើម្បីទទួលបានហត្ថលេខារបស់ Ramos ដែលទំនងជាចាកចេញពី Benfica នៅរដូវក្តៅនេះ។
ទោះជាយ៉ាងណាក៏ដោយ ការចុះផ្សាយដូចគ្នានេះក៏បានអះអាងថាមាន “ខ្សែប្រយុទ្ធរូបនេះបានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់ក្លឹបនានា” ខណៈដែលក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុបសម្លឹងមើលការពង្រឹងផ្នែកខ្សែប្រយុទ្ធរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ កាសែត Daily Mirror បានរាយការណ៍ថា Man Utd អាចចំណាយរហូតដល់ 100 លានផោនក្នុងការនាំយកខ្សែប្រយុទ្ធកណ្តាលទៅកាន់ក្របខ័ណ្ឌ Premier League ខណៈដែលបិសាចក្រហមសម្លឹងមើលការជំនួសកីឡាករ Wout Weghorst ដែលបានចាកចេញ។
លោក Dean Jones ថ្មីៗនេះអះអាង ថា Man Utd កំពុង សិក្សាថាតើតារា Benfica រូបនេះត្រៀមខ្លួនរួចឬនៅ ដើម្បីលេងក្រោមការដឹកនាំនៅតំបន់ប្រហាររបស់ក្លឹបនៅរដូវកាលក្រោយ។ ប៉ុន្តែ Galetti បានផ្តល់យោបល់ថា មិនមែនតែ Goncalo Ramos ម្នាក់ទេដែលមានកំពុងតាមដាននាពេលនេះ ពោលគឺមានកីឡាករដូចជា Victor Osimhen, Dusan Vlahovic និង Harry Kane, Ramos ក៏ស្ថិតនៅក្នុងបញ្ជីសម្រាំងរបស់ United ក្នុងការស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មីនៅរដូវក្តៅនេះ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



