
Man Utd ផ្ទុះការចាប់អារម្មណ៍លើអតីតកីឡាករឆ្នើម Man City រូបនេះ
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ បើយោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតកីឡាករឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺកីឡាករ Felix Nmecha នៅរដូវក្តៅនេះ ហើយក្លឹបក៏បានទាក់ទងភ្នាក់ងាររបស់កីឡាកររូបនេះរួចជាស្រេចហើយ។ បច្ចុប្បន្នកីឡាករ Nmecha កំពុងលេងឱ្យក្លឹប Wolfsburg នៅលីគ Bundesliga ដោយបានចាកចេញពី Man City ក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានបង្ហាញខ្លួនបានពីរលើកក្រោមការដឹកនាំរបស់លោក Pep Guardiola ។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានឆ្លងកាត់ការហ្វឹកហាត់នៅក្លឹប Man City ហើយបានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Champions League ទល់នឹង Olympiacos ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។ កីឡាកររូបនេះ បានបង្ហាញខ្លួន ៣០ដង នៅ Bundesliga ហើយថ្មីៗនេះសម្រាប់ក្រុម Wolfsburg គាត់បានស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ជូនបាល់ស៊ុតបញ្ចូលទី ៦ដង៕
អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង

6 days ago .
517 Views
ទីបំផុត !កីឡាករកាន់ឆ្នាំ Man.Utd រកអនាគតថ្មីឃើញហើយ( មាន១វីដេអូ)

1 week ago .
284 Views
ម្តងជា២ដង! MAN UTD ដេញថ្លៃខ្សែប្រយុទ្ធឆ្នើមម្នាក់ កើនតម្លៃដល់«៧០លានផោន»

2 weeks ago .
286 Views
Man.Utd តែងតាំង Legend ក្លឹបជាគ្រូបង្វឹកក្រុមយុវជនថ្នាល U-18 (មាន១វីដេអូ)