

បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជាដែលមានវ័យចាស់ជាងគេនៅក្រុម [36ឆ្នាំ] គួច សុកុម្ភះ បាននិយាយថា ខ្លួនមិនសូវផ្តោតសំខាន់ការជាប់នៅក្រុមជម្រើសជាតិកម្ពុជាឡើយ ដោយគាត់ព្យាយាមហ្វឹកហាត់រាល់ ព្រោះតែបាល់ទាត់គឺជាអាជីពរបស់គាត់ ដូច្នេះគាត់ត្រូវតែធ្វើវាឲ្យអស់ពីលទ្ធភាព ។ គួច សុគុម្ភៈ បាននិយាយក្នុងសន្និសិទ្ធិសារព័ត៍មាននៅថ្ងៃទី១៤នេះមុនការប្រកួតទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែសថា ៖ «បាល់ទាត់វាជាអាជីព និងការងាររបស់យើង ដូច្នេះយើងត្រូវតែគិតអំពីវារហូត ខ្ញុំតែងតែប្រឹងប្រែងហ្វឹកហាត់ ហើយខ្ញុំមិនខ្វល់ថាបានជាប់ជម្រើសជាតិ ឬ មិនជាប់ឡើយ ។ នេះវាជាមូលហេតុដែលខ្ញុំមិនទាន់ពេលវេលាត្រូវលាឈប់ពីក្រុមជម្រើសជាតិ ព្រោះតែខ្ញុំខិតខំរៀងរាល់ថ្ងៃ»។


(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible
