ខ្សែការពារវ័យក្មេង Ramsay របស់ក្លឹប Liverpool នឹងចូលរួមជាមួយក្លឹប Preston លើកិច្ចសន្យាខ្ចីជើង
ទំហំអក្សរ
តូច
ធំ
(លីវើភូល)៖ ខ្សែការពារ Calvin Ramsay របស់ក្លឹបហង្សក្រហម Liverpool នឹងចូលរួមលេងនៅក្លឹប Preston លើកិច្ចសន្យាខ្ចីជើង នៅរដូវកាលក្រោយ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ កីឡាករវ័យ ១៩ឆ្នាំរូបនេះ ទើបតែបានលេងឲ្យក្លឹប Liverpool ត្រឹមតែ ៩៣នាទីប៉ុណ្ណោះ ក្នុងការប្រកួតចំនួន ២លើក នៅលីគ Carabao Cup និង Champions League កាលពីខែវិច្ឆិកា ដោយសារមានបញ្ហាខ្នង ហើយក្រោយមកមានរបួសជង្គង់ ដែលបានបញ្ចប់យុទ្ធនាការដំបូងរបស់លោក។ កីឡាករអន្តរជាតិស្កុតឡេនរូបនេះ បានទៅដល់កីឡដ្ឋាន Anfield កាលពីរដូវក្តៅមុន ក្រោយផ្ទេរមកពីក្លិប Aberdeen ក្នុងតម្លៃបឋម ៤លានផោន៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles