Close
Close
Ads: 88BOL
Djokovic វិលត្រឡប់មកគ្រងដំណែងលេខ១ លើពិភពលោកវិញ ខណៈ Nadal ធ្លាក់ចេញពីផុតកម្រិត ១០០នាក់
ទំហំអក្សរ
តូច
ធំ

(ប៉ារីស)៖ កីឡាករវាយតេន្នីស Novak Djokovic ដណ្តើមបានមកវិញនូវចំណាត់ថ្នាក់លេខ១ លើពិភពលោក ពីកីឡាករ Carlos Alcaraz បន្ទាប់ពីបានឈ្នះពានរង្វាន់កម្រិត Grand Slam ផ្នែកបុរសនៅឯព្រឹត្តិការណ៍ French Open, ស្របពេលដែលកីឡាករ Rafael Nadal បានធ្លាក់ផុតពីកីឡាករកំពូលទាំង១០០ (Top 100) ជាលើកដំបូងរបស់លោក ក្នុងរយៈពេល ២០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Djokovic វ័យ ៣៦ឆ្នាំ បានហក់ឡើងចំនួន ២ចំណាត់ថ្នាក់ក្នុងតារាង បន្ទាប់ពីយកបានជ័យជម្នះ នៅទីក្រុងប៉ារីស កាលពីចុងសប្តាហ៍កន្លងទៅនេះ។ លោកបានយកឈ្នះលើកីឡាករអេស្ប៉ាញ Alcaraz នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍នោះ។

កីឡាករ Alcaraz បានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់ទី២ ស្របពេលដែល Daniil Medvedev ដែលបានធ្លាក់ចេញក្នុងការប្រកួតជុំដំបូងនោះ ក៏បានធ្លាក់ ១ចំណាត់ថ្នាក់ផងដែរ គឺទៅកាន់ចំណាត់ថ្នាក់ទី៣។ ដោយឡែកកីឡាករ Casper Ruud ដែលជាជើងឯករង French Open នោះ ស្ថិតនៅចំណាត់ថ្នាក់ទី៤។

សូមជម្រាបថា Rafael Nadal ជួបបញ្ហារបួស ហើយមិនបានប្រកួតនោះទេ គិតចាប់តាំងពីខែមករាមក ដោយសាររងរបួសត្រគាក ក្នុងព្រឹត្តិការណ៍ Australian Open ហើយកីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានធ្លាក់ពីចំណាត់ថ្នាក់ទី១៥ ទៅកាន់ចំណាត់ថ្នាក់ទី១៣៦ ក្នុងតារាងចំណាត់ថ្នាក់ ដោយសារតែលោកបន្តអវត្តមានពីការប្រកួត។

ដ្បិតកីឡាករ Novak Djokovic ពេលនេះឈ្នះបានពានរង្វាន់កម្រិតកំពូលបានលើកទី២៣ របស់លោក និងជាលើកទី៣ នៃព្រឹត្តិការណ៍កម្រិត French Open៕

Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930