

(បរទេស)៖ កីឡាករខ្សែប្រយុទ្ធដ៏ល្បីល្បាញ Kylian Mbappe វ័យ ២៤ ឆ្នាំរូបនេះ បានបង្ហាញលិខិតផ្លូវការមួយទៅកាន់ក្លឹប Paris Saint-German បច្ចុប្បន្នរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថាខ្លួននឹងមិនបន្តកិច្ចសន្យាជាមួយក្លឹបបន្តទៀតនោះទែ ហើយកិច្ចសន្យានឹងបញ្ចប់នៅឆ្នាំ ២០២៤៕

កីឡាករ Marcus Rashford មិនទាន់ប្តេជ្ញាចិត្តថាគាត់ នឹងបន្តកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅក្លឹបបិសាចក្រហម Manchester United ដែលផុតកំណត់នៅរដូវក្តៅក្រោយនៅឡើយទេ។ ការចាកចេញរបស់ Mbappe នឹងធ្វើឱ្យ PSG តាមប្រមាញ់យក Rashford មកជំនួសកន្លែង Mbappe ដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ នៅក្នុងការប្រកួតក្លឹបទាំងអស់នៅរដូវកាលនេះជាមួយបិសាចក្រហម។ ប្រសិនបើ Mbappe ចាកចេញ វាស្ទើរតែនឹងមានការរំពឹងទុកខ្ពស់ជាថ្មីអំពីអនាគតរបស់ Rashford នៅកីឡដ្ឋាន Old Trafford ៕
ក្លឹបបន្ទាប់របស់ Mbappe មិនទាន់ត្រូវបានសម្រេចចិត្តនៅឡើយទេ បើទោះបីជាការផ្លាស់ទៅក្លឹបអធិរាជស Real Madrid នឹងផ្តល់កម្លាំងចិត្តដល់បិសាចក្រហម Man Utd ក្នុងការស្វែងរកខ្សែប្រយុទ្ធ Harry Kane របស់ Spurs ក៏ដោយ។ អ្នកជំនាញបាល់ទាត់អេស្ប៉ាញ Guillem Balague បានអះអាងកាលពីសប្តាហ៍មុនថា កីឡាករវ័យ ២៩ ឆ្នាំរូបនេះគឺជាកំពូលកីឡាករក្នុងបញ្ជីដែល Real Madrid ចង់យកមកជំនួស Benzema ។ ប្រសិនបើ Real Madrid ផ្លាស់ទៅយក Mbappe វិញនោះ វានឹងផ្តល់ឱកាសឲ្យគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Man United លោក Erik ten Hag នូវក្តីសង្ឃឹមជាថ្មីក្នុងការបិទការផ្លាស់ប្តូរសម្រាប់គោលដៅសំខាន់មួយរបស់គាត់។ ប៉ុន្តែនៅតែមានប្រធានក្លឹប Spurs លោក Daniel Levy ហើយគាត់ត្រូវបានគេរាយការណ៍ថាចង់បាន ១០០លានផោន ពីក្លឹបបិសាចក្រហម ដើម្បីចែកផ្លូវជាមួយ Harry Kane ៕

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News



