Close
Close
Ads: 88BOL
Spur ត្រៀម ៦០លានផោន ដើម្បីនាំខ្សែប្រយុទ្ធឆ្នើម Man Utd ម្នាក់ ក្រោយបង្ហាញខ្លួនមិនបានល្អ
ទំហំអក្សរ
តូច
ធំ

បទេស៖ ក្លឹបមាន់ក្នាយមាស Tottenham Hotspur បានបង្ហាញការចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹបគូប្រជែងកីឡាករ Jadon Sancho ក្រោយពីការផ្ទេរទៅកាន់ទឹកដី Old Trafford ហាក់មិនទទួលបានជោគជ័យដូចការរំពឹងទុក។ Tottenham កំពុងពិចារណាលើការផ្ទេរប្រាក់ 50 លានផោនសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester United រូបនេះ។ តារាឆ្នើមវ័យ 23 ឆ្នាំរូបនេះបានជួបការលំបាកជាមួយនឹងកាយសម្បទា និងទម្រង់លេងកាលពីឆ្នាំមុន ហើយគ្រូបង្វឹករបស់ក្រុមបិសាចក្រហមលោក Erik ten Hag បានបញ្ជូនគាត់ទៅប្រទេសហូឡង់ពាក់កណ្តាលរដូវកាលមុនដើម្បីសម្រាកព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្ត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jadon Sancho of Manchester United during the Premier League match between Manchester United and Brighton & Hove Albion at Old Trafford on August 07, 2022 in Manchester, England.

ប៉ុន្តែការហ្វឹកហាត់នោះបានជំរុញឱ្យគាត់មានការកែប្រែដំបូងៗប៉ុណ្ណោះ ខណៈក្រោយមកហាក់បីដូចជាមិនបានផលអ្វីឡើយ។ ហើយឥឡូវនេះ Sancho លែងជាជម្រើសដោយស្វ័យប្រវត្តិសម្រាប់ក្រុមអង់គ្លេសទៀតហើយ – គាត់ពុំត្រូវបានជ្រើសរើសសម្រាប់ក្រុមនៅវគ្គជម្រុះ Euro ទល់នឹង Malta និង North Macedonia – ដែលវាជាមូលហេតុធ្វើក្លឹបគូប្រជែងកំពុងតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។ Tottenham គឺជាអ្នកចាប់អារម្មណ៍មួយក្នុងចំនោមក្លឹបដែលចាប់អារម្មណ៍ដទៃទៀត ខណៈដែលពួកគេព្យាយាមប្រមូលផ្តុំ និងបង្កើតឡើងវិញនៅមុនយុទ្ធនាការដំបូងរបស់ពួកគេអ្នកចាត់ការ Ange Postecoglou ដែលទើបតែងតាំងថ្មីៗ។

Jadon Sancho of England during the Fifa World Cup 2022 qualifier between Andorra and England

ការចរចារសម្រាប់កីឡាករ James Maddison របស់ក្លឹប Leicester City ត្រូវបានកាត់ចោលកាលពីសប្តាហ៍មុន។ ឥឡូវនេះ បន្ថែមពីលើការផ្តល់ជូន 40 លានផោនសម្រាប់កីឡាកររបស់ Leicester របស់អង់គ្លេស Spurs បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រជែងយក Sancho វិញម្តង ។ United ដែលបានចំណាយ 72.9 លានផោនដើម្បីចុះហត្ថលេខា Sancho ពី Borussia Dortmund កាលពី 2 ឆ្នាំមុនទំនងជាចង់បានជិត 60 លានផោនដើម្បីពិចារណា។

អត្ថបទកំពុងចាប់អារម្មណ៍៖
Bruno Guimaraes យល់ព្រមកុងត្រាថ្មី ៥ឆ្នាំ ជាមួយ Newcastle United
featured image

(អង់គ្លេស)៖ ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើ Bruno Guimaraes លើកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំរហូតដល់រដូវក្តៅឆ្នាំ ២០២៨ ហើយនឹងរួមបញ្ចូលលក្ខខណ្ឌដោះលែងដែលមានតម្លៃនៅ ១០០លានផោន។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានតាំងខ្លួនជាកីឡាករសំខាន់ក្នុងក្រុមដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Eddie Howe ចាប់តាំងពីចូលរួមជាមួយក្រុម Magpies ពី Lyon ក្នុងតម្លៃប្រហែល ៤០លានផោនក្នុងខែមករា ឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Real Madrid មានសមត្ថភាពឡើងឈរកំពូលតារាងប្រសិនផ្តួលម្ចាស់ផ្ទះភូមិផងរបង At.Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Guimaraes បានរួមចំណែកជាមួយនឹងការស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ និង assists ចំនួន ៥ដងក្នុងការបង្ហាញខ្លួន ៣២ប្រកួតក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Newcastle កាលពីរដូវកាលមុន ដោយបានជួយក្លឹបទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ និងទទួលបានសិទ្ធិលេងនៅក្របខ័ណ្ឌ UEFA Champions League ២០២៣/២៤។ លើសពីនេះទៅទៀត […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930