
បទេស៖ ក្លឹបមាន់ក្នាយមាស Tottenham Hotspur បានបង្ហាញការចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹបគូប្រជែងកីឡាករ Jadon Sancho ក្រោយពីការផ្ទេរទៅកាន់ទឹកដី Old Trafford ហាក់មិនទទួលបានជោគជ័យដូចការរំពឹងទុក។ Tottenham កំពុងពិចារណាលើការផ្ទេរប្រាក់ 50 លានផោនសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester United រូបនេះ។ តារាឆ្នើមវ័យ 23 ឆ្នាំរូបនេះបានជួបការលំបាកជាមួយនឹងកាយសម្បទា និងទម្រង់លេងកាលពីឆ្នាំមុន ហើយគ្រូបង្វឹករបស់ក្រុមបិសាចក្រហមលោក Erik ten Hag បានបញ្ជូនគាត់ទៅប្រទេសហូឡង់ពាក់កណ្តាលរដូវកាលមុនដើម្បីសម្រាកព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្ត។
ប៉ុន្តែការហ្វឹកហាត់នោះបានជំរុញឱ្យគាត់មានការកែប្រែដំបូងៗប៉ុណ្ណោះ ខណៈក្រោយមកហាក់បីដូចជាមិនបានផលអ្វីឡើយ។ ហើយឥឡូវនេះ Sancho លែងជាជម្រើសដោយស្វ័យប្រវត្តិសម្រាប់ក្រុមអង់គ្លេសទៀតហើយ – គាត់ពុំត្រូវបានជ្រើសរើសសម្រាប់ក្រុមនៅវគ្គជម្រុះ Euro ទល់នឹង Malta និង North Macedonia – ដែលវាជាមូលហេតុធ្វើក្លឹបគូប្រជែងកំពុងតាមដានស្ថានភាពរបស់គាត់យ៉ាងដិតដល់។ Tottenham គឺជាអ្នកចាប់អារម្មណ៍មួយក្នុងចំនោមក្លឹបដែលចាប់អារម្មណ៍ដទៃទៀត ខណៈដែលពួកគេព្យាយាមប្រមូលផ្តុំ និងបង្កើតឡើងវិញនៅមុនយុទ្ធនាការដំបូងរបស់ពួកគេអ្នកចាត់ការ Ange Postecoglou ដែលទើបតែងតាំងថ្មីៗ។
ការចរចារសម្រាប់កីឡាករ James Maddison របស់ក្លឹប Leicester City ត្រូវបានកាត់ចោលកាលពីសប្តាហ៍មុន។ ឥឡូវនេះ បន្ថែមពីលើការផ្តល់ជូន 40 លានផោនសម្រាប់កីឡាកររបស់ Leicester របស់អង់គ្លេស Spurs បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រជែងយក Sancho វិញម្តង ។ United ដែលបានចំណាយ 72.9 លានផោនដើម្បីចុះហត្ថលេខា Sancho ពី Borussia Dortmund កាលពី 2 ឆ្នាំមុនទំនងជាចង់បានជិត 60 លានផោនដើម្បីពិចារណា។

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]


