

បរទេស៖ លោក Mike Keegan នៅ Daily Mail បានរាយការណ៍ថា ក្រុម Glazer នៅសម្រេចចិត្តជ្រើរើសការដេញនៅក្នុងសប្តាហ៍រវាងមហារសេដ្ឋីកាតា Sheikh Jassim និងមហារសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe ។ របាយការណ៍ត្រូវបានគេអះអាងថា អ្នកខាងក្នុងមកពីគណៈប្រតិភូរបស់ Sheikh Jassim ថា ‘ឥឡូវនេះមានអារម្មណ៍ថា ពួកគេបាននាំមុខនៅក្នុងហ្គេមមួយនេះ’ ខណៈដែលដំណើរការនៃការកាន់កាប់ហាក់ដូចជាកំពុងឈានចូលដំណាក់កាលបន្ទាប់របស់វា។

លើសពីនេះ របាយការណ៍បន្ថែមថា ទន្ទឹមនឹងការពិភាក្សារបស់ Ratcliffe ‘មានការទម្លាយរឿងមួយជាមួយគូប្រជែងរបស់ពួកគេ’ ។ មានការព្រួយបារម្ភនៅ Old Trafford ដោយការរៀបចំក្រុមរបស់លោក Erik ten Hag អាចត្រូវបានប៉ះពាល់ ប្រសិនបើការកាន់កាប់មិនត្រូវបានបញ្ចប់មុនទីផ្សារដែលនឹងបើកក្នុងរយៈពេលបីថ្ងៃខាងមុខនេះ។ ប្រភព The Athletic បានរាយការណ៍ថា បុរសហូឡង់នឹងមានថវិកាផ្ទេរចំនួន 100 លានផោន ប៉ុណ្ណោះ ទោះបីជាការកាន់កាប់របស់ម្ចាស់ក្លឹបថ្មីក៏ដោយ ប្រោះដោយសារតែច្បាប់ Financial Fair Play (FFP) ។

(បរទេស)៖ បន្ទាប់ពីរដូវកាលកន្លងទៅដ៏គួរឱ្យខកចិត្ត បានធ្វើឲ្យក្លឹបបិសាចក្រហម Manchester United រុះរើកីឡាករឈុតធំ ដើម្បីពង្រឹងនៅរដូវកាលថ្មី ដែលខិតជិតចូលមកដល់។ ឥឡូវនេះខ្សែបម្រើឆ្នើមរបស់ប្រេស៊ីល Casemiro ក៏កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដែរ។ ជាមួយនឹងរបាយកាណ៍ក្នុងថ្ងៃនេះ បានអះអាងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Nassr FC កំពុងតែចរចាចុះហត្ថលេខាផ្ទេរនាំយក Casemiro ឲ្យមកចាប់ដៃគូជាមួយនឹងមិត្តចាស់គឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សារជាថ្មី ខណៈដែល [Casemiro] មានតម្លៃខ្លួន ៦០លានអឺរ៉ូ ក្នុងឆ្នាំ ២០២២ ពេលមក Man Utd៕អត្ថបទកំពុងចាប់អារម្មណ៍៖ មានទំនាក់ទំនងស្រីស្អាតច្រើនមួយរយៈចុងក្រោយ!ប៉ុន្តែ Lamine បែរជាត្រូវក្លឹបព្រមានរឿងមួយនេះទៅវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


